ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យចំ៣៨ គ្រួសារ ស្មើនឹង ២១ ខ្នងផ្ទះ (ក្នុងនោះ ឆេះទាំងស្រុង មានចំនួន ១៨ ខ្នងផ្ទះបានទទួលអំណោយ

112

 

ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែឧសភា ឆ្នាំ២០២២ នាព្រះវិហារឥស្លាម គ.ម ៩, គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានរៀបចំពិធីចែកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងអំណោយសង្គ្រោះបន្ទាន់ របស់ អនុសាខាកាកបាទក្រហមខណ្ឌប្ញស្សីកែវ ជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន ៣៨ គ្រួសារ ស្មើនឹង ២១ ខ្នងផ្ទះ (ក្នុងនោះ ឆេះទាំងស្រុង មានចំនួន ១៨ ខ្នងផ្ទះ ស្មើនឹង ៣០ គ្រួសារ និងឆេះរោល មានចំនួន ០៣ ខ្នងផ្ទះ ស្មើនឹង ០៨ គ្រួសារ) នៅក្រុមទី៤ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។

ពិធីខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌប្ញស្សីកែវ លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ និងលោក ស៊ូ សោគន្ធ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌប្ញស្សីកែវ ព្រមទាំងមានការចូលរួមពី លោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ នាយករដ្ឋបាលខណ្ឌ ប្រធានការិយាល័យ សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់ ជាច្រើនរូបផងដែរ ។

អំណោយ ដែលបានឧបត្ថម្ភជូនដល់បងប្អូន ទាំង៣៨ គ្រួសារ រួមមាន ៖
១- បងប្អូនរងគ្រោះ ឆេះផ្ទះទាំងស្រុង មានចំនួន ១៨ ខ្នងផ្ទះ ស្មើនឹង ចំនួន ៣០ គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន៖
– អំណោយដ៏ថ្លៃថ្លារបស់សម្ដេចទាំងទ្វេ រួមមាន៖ អង្ករ ២៥ គ.ក មី ០១ កេស , ត្រីខ ០១ យួរ , ទឹកស៉ីអ៉ីវ ០១ យួរ និងថវិកា ចំនួន ៥០.០០០ រៀល។
– អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌ រួមមាន៖ អង្ករ ២៥ គ.ក មី ០១ កេស , ត្រីខ ០១ យួរ , ទឹកត្រី ០១ យួរ និងថវិកា ចំនួន ៥០.០០០ រៀល។
២- បងប្អូនរងគ្រោះ ឆេះរោល មានចំនួន ០៣ ខ្នងផ្ទះ ស្មើនឹង ចំនួន ០៨ គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន ៖
– អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌរួមមាន៖ អង្ករ ២៥ គ.ក មី ០១ កេស , ត្រីខ ០១ យួរ , ទឹកត្រី ០១ យួរ និងថវិកា ចំនួន ៥០.០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង