ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ឡើងកាត់ដំបូលតូបលក់ទូរស័ព្ឌ ប៉ុនប៉ងលួចទូរស័ព្ទ នៅផ្សារព្រែកឯង

50


ភ្នំពេញ ៖ កាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ ត្រូវម្ចាស់តូលលក់ទូរស័ព្ទ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ព្រែកឯង ចាប់ឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាព យកកន្រ្តៃកាត់ដំបូលតូបលក់ទូរស័ព្ទ ប៉ុនប៉ងលួចទូរស័ព្ទ ក្នុងតូបលក់ទូរស័ព្ទ ឈ្មោះដៃចំណាន នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចឱ្យដឹងថា៖ជនសង្ស័យឈ្មោះ ម៉ៅ ជា ភេទ ប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣២៩ ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង។

ចំណែកជនងគ្រោះឈ្មោះ ប៊ុន រដ្ឋា ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

អ្នកយាមតូប បានប្រាប់សមត្ថកិច្ចថា កាលពី ម៉ោង១កណ្តាលអធ្រាត្រ ចូលថ្ងៃទី១៨កញ្ញានេះ ជនរងគ្រោះ កំពុងដេកយាមនៅក្នុងតូបលក់ទូរស័ព្ទដៃ (ចំណុចកើតហេតុ) ពេលនោះ ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១AW-២៧៥២ មកឈប់នៅជិតតូប រួចឡើងលើដំបូលតូបយកកន្ត្រៃកាត់ដំបូល តូបស័ង្កសី ដើម្បីចូលលួចទូរស័ព្ទ ក៏ត្រូវជនរងគ្រោះភ្ញាក់ដឹងខ្លួនស្រែកចោរៗ ក៏មានសមត្ថកិច្ចយើងល្បាតក្បែរនោះ ជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ ដកហូតវត្ថុតាងកន្រ្តៃកាត់ដែក១, កាំបិត១, ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច និងម៉ូតូ០១គ្រឿងជិះធ្វើសកម្មភាព ។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង