ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រោងចក្រដែក Azovstalនឹងក្លាយជា ទីកប់ខ្មោចទាហាន??

256

បរទេស៖ ប៉ុន្មានថ្ងៃមកនេះកងទ៏ពរុស្សីបាន ប្រើមុីសុីលចង្កោមនិងគ្រាប់ផ្លោងធន់ធ្ងន់ វាយប្រហារទៅលើរោងចក្រផលិតរដែកAzovstalនៅក្រុង Mariupolខ្លាំងណាស់ បន្ទាប់ពីបានហ៊ុំព័ទ្ធទីនេះរយះពេលជាង១ខែមក។
មានមនុស្សប្រមាណ២០០០នាក់(មានទាំងប្រជាជនផង)កំពុងពួននៅក្នុងនោះ។

គេថាមានទាំងមេបញ្ជាការទាហានបរទេស គ្រូបង្វឹកទាហានណាតូ មកពីអាមេរិច កាណាដា បារាំង អង់គ្លេស កំពុងស្ថិតនៅក្នុងនោះ។

ម្សឹលមិញ UNនិងកាកបាទក្រហមអន្តរជាតិ អះអាងថាកន្លងមកនេះមានមនុស្សចំនួន៥០០នាក់ហើយដែលគេបានជួយជម្លៀសចេញពីទិនោះ​និងនៅសល់ប្រមាណ២០០នាក់ទៀត (តែមិនរាប់បញ្ជូនទាហានអ៊ុយក្រែន ទាហានណាសុីស និងទាហានណាតូ)
អ្នកជំនាញនិយាយថា​ទោះរុស្សីប្រឹងបាញ់កាំជ្រួច បាញ់គ្រាប់ផ្លោង ក៏មិនងាយធ្វើបែកដែរ ព្រោះមូលដ្ឋានក្នុងរោងចក្រនោះកសាងឡើងដោយជំនាន់សហភាពសូវៀត រឹងមាំណាស់ និងជាមូលដ្ឋានការពារនុយក្លេអ៊ែរទៀតផង។
ចឹងបេសកកម្មបន្តរបស់រុស្សី គឹធ្វើម៉េចដើម្បីកំទេចពួកទាំងនោះ។

ជំហររុស្សីគឹចង់ចូលចាប់រស់ពួកមេៗធំនៅក្នុងនោះ ដើម្បីយកមកបង្ហាញពិភពលោកអោយឃើញថា សង្រ្គាមនាពេលនេះ ទឹកដីអ៊ុយក្រែនគ្រាន់តែជាតំណាងអោយណាតូ ដើម្បីប្រយុទ្ធជាមួយរុស្សីតែប៉ុណ្ណោះ?
ដើម្បីចូលចាប់រស់ មេគ្រាក់ៗទាំងនោះ រុស្សីកំពុងពិចារណាប្រើអាវុធឧស្ម័ន ដូចគេធ្លាប់ប្រើសម្លាប់និងចាប់ចំណាប់ខ្មាំងនៅមហោស្រពក្រុងម៉ូស្គុកាលពីឆ្នាំ២០០២ បាញ់ចូលមូលដ្ឋានក្រោមដីនោះ។ បច្ចេកវិទ្យាអាវុធឧស្ម័នឥឡូវទំនើបណាស់។​

បើរុស្សីចាប់រស់បានមេធំៗនៃទាហានណាតូ ចេញពីក្នុងបានមែន វាជាភស្តុតាងបញ្ជាក់ថាសង្រ្គាមនៅអ៊ុយក្រែនគឺជាសង្រ្គាមរវាងណាតូនិងរុស្សី ដោយផ្ទាល់ពិតប្រាកដ។

គេមានជំនឿថាប៉ុន្មានថ្ងៃខាងមុខនេះ រោងចក្រដែកAzovstal នឹងក្លាយជាយ៉ាងណាឬក្លាយជាទីកប់ខ្មោចក៏ថាបានអាស្រ័យលើប្រធានាធិបតីអ៊ុយក្រែន គាត់ចង់ព្រលែងអោយងាប់តៃហោងក្នុងនោះឬ អោយចេញមកសារភាព ដើម្បីទម្លាយការសំងាត់នៃសង្រ្គាមពេលនេះ?
សំគាល់៖ សូមអានដោយពិចារណា ព្រោះពេលនេះ មានទាំងសង្រ្គាមប្រើអាវុធនិងសង្រ្គាមwar propaganda.។

អត្ថបទដែលជាប់ទាក់ទង