ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំង នៃតំបន់ប្រតិបត្តិការសឹករងតាកែវ ចេញល្បាតតាម ខ្សែបន្ទាត់ព្រំដែន កម្ពុជា វៀតណាម ( តាកែវ-អានយ៉ាង )

228

( តាកែវ-អានយ៉ាង )៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ បានចាត់តាំងកម្លាំងកងវរសេនាតូចលេខ១ និងផ្នែកសឹករងបូរីជលសារ ដែលកំពុងឈរជើងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ពិន សុវណ្ណា មេបញ្ជាការរង ផ្នែកសឹករងបូរីជលសារ សហការជាមួយ វរនគរបាលការពារព្រំដែនលេខ៦០៣ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្តចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ២៥៦/២ រហូតដល់បង្គោលលេខ២៥៧ ស្ថិតក្នុងភូមិសាស្ត្រ ភូមិក្អែកយំ និងភូមិព្រៃខ្សាច់ ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដើម្បីការពារទប់ស្កាត់ បង្ក្រាប នូវរាល់បទល្មើសដែលកើត ឡើងតាមខ្សែបន្ទាត់ព្រំដែន ។

ក្រោយពីបញ្ចប់ការល្បាត ជាលទ្ធផលល្បាត សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន ស្ងប់ស្ងាត់មិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង