អង្គការយូណេស្កូ (UNESCO) វិនិយោគលើឧបករណ៍ ICT ថ្មីដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន និងបុគ្គលិកអប់រំ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា (MOEYS) និងអង្គការយូណេស្កូ (UNESCO) បានប្រារព្វពិធីប្រគល់សម្ភារៈ ICT ថ្មីជាផ្លូវការដល់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយសម្រួលដល់ការអនុវត្តគម្រោង ពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដែលជាគម្រោងអប់រំគ្រូបង្រៀនដ៏ធំ និងទូលំទូលាយបំផុតមួយនៅកម្ពុជា ដែលបានអនុវត្តចាប់តាំងពីឆ្នាំ ២០១៨ មក ដោយមានការគាំទ្រថវិកាពីភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE)។