លើកស្លាកឈ្មោះ វិទ្យាល័យសម្ដេច ហ៊ុន សែន.ប៊ុនរ៉ានី ច្បារអំពៅ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៩ខែឧភាឆ្នាំ២០២២នេះឯកឧត្ដមហៀង សុខេង ទីប្រឹក្សារាជរដ្ឋាភិបាល និង ជានាយកវិទ្យាល័យច្បារអំពៅ និង លោកគ្រូ អ្នកគ្រូ ព្រមទាំងរដ្ឋបាលខណ្ឌច្បារអំពៅនៃរាជធានី បានរៀបចំធ្វើពិធីដោយអបអរសាទរក្នុងការលើកស្លាកវិទ្យាល័យសម្ដេច ហ៊ុន សែន.ប៊ុនរ៉ានី ច្បារអំពៅ។
ការលើកស្លាកវិទ្យាល័យនៅថ្ងៃនេះបន្ទាប់ពីឯកឧត្ដម និង ក្រុមការងារនៃវិទ្យាល័យព្រមទាំងឯកឧត្ដម អ្នកឧញ៉ា លោកឧកញ៉ា ព្រមទាំងសប្បុរសជននានាជាច្រើនទៀតបានបរិច្ចាគនូវធនធានឬថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមកសាងខ្លោងទ្វារវិទ្យាល័យជាថ្មីចេញជារូបរាងនេះឡើង។បន្ទាប់ពីខ្លោងទ្វារអតីតវិទ្យាល័យច្បារអំពៅចាស់ខូចឌ្រុទទ្រោម។
គួរបញ្ជាក់រំលឹកផងដែរថាគិតមកដល់បច្ចុប្បន្នពោលគឺឆ្នាំ២០២២គឺវិទ្យាល័យច្បារអំពៅបានដូរឈ្មោះជាបន្តបន្ទាប់ពោលគឺពីសម័យមុននៅសម័យលោកលន់ ណុល គឺអនុវិទ្យាល័យច្បារអំពៅ,លុះដល់ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ដាក់ឈ្មោះសាលាគុយបា.ក្រោយមកទៀតដាក់ឈ្មោះវិទ្យាល័យច្បារអំពៅ និង បច្ចុប្បន្នវិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅជាផ្លូវការ។
វិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ មានទីតាំងនៅស្របដងផ្លូវជាតិលេខ១ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ។
វិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ប្រែមុខមាត់ថ្មីមានការកសាងវិទ្យាល័យរីកចម្រើន ស្ទើរគ្រប់វិស័យក្រោមការដឹកនាំពី សំណាក់ឯកឧត្ដមហៀង សុខេង ទីប្រឹក្សារាជរដ្ឋាភិបាល និង ជានាយកវិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ លោកគ្រូ អ្នកគ្រូព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និង សប្បុរសជននានាផងដែរទើបមានការរីកចម្រើនដូ ចបច្ចុប្បន្ននេះហើយសូម អោយបន្តវិប្បធម៌នេះបន្តទៀតទុកអោយកូនខ្មែរជំនាន់ក្រោយៗ៕