ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រីបបែលយក្សទឹកសាប ទម្ងន់ជាង១៨០គ.ក្រនៅខេត្តស្ទឹងត្រែង ត្រូវបានអ្នកនេសាទដាក់ម៉ងបាន

45

 

ស្ទឹងត្រែង៖ កាលពីម្សិលមិញ សត្វបបែលយក្សញីទឹកសាបមួយក្បាល ទម្ងន់ជាង ១៨០ គីឡូក្រាម ត្រូវបានអ្នកនេសាទដាក់ម៉ងបាន
ដោយចៃដន្យនៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះបីតាមឲ្យដឹងពី គេហ ទំព័រ អច្ឆរិយទន្លេមេគង្គ (the Wonders of the Mekong) នាថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២២នេះ ។

ត្រីបបែលយក្សញីទឹកសាបនេះ ត្រូវបានប្រជានេសាទ ដាក់ម៉ងបានដោយចៃដន្យ នៅតាមដងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយយកមកវាស់ឃើញមានទទឹងប្រវែង ១៨៥ សង់ទីម៉ែត្រ ដងខ្លួនប្រវែង ២០០ សង់ទីម៉ែត្រ និងសរុបពីក្បាលដល់ចុងកន្ទុយ មានប្រវែង ៣៩៣ សង់ទីម៉ែត្រ ព្រមទាំងមានទម្ងន់ជាង១៨០គ.ក្រ ។

តាមការឲ្យដឹងពីអ្នកនេសាទ បានបញ្ជាក់ថា ពួកគាត់បានប្រើទំពក់ និងរាយម៉ងលក្ខណៈគ្រួសារ ដើម្បីចាប់ត្រី ដែលជួនកាល អាចចាប់ត្រីបបែលទឹកសាបយក្សបានដោយ ចៃដន្យខណៈវាកំពុងចាប់ត្រីធ្វើជាចំណី។ ដើម្បីជួយអភិរក្សសត្វបបែលទឹកសាបយក្ស ដែលជាប្រភេទសត្វជិតផុតពូជនៃទន្លេមេគង្គទៅហើយនោះ គាត់បានទាក់ទងទៅក្រុម គម្រោង អច្ឆរិយៈទន្លេមេគង្គហើយសុំឱ្យ ក្រុមការងារដាក់ស្លាកជាសញ្ញ្ញានិងបានដោះលែង ត្រីវាឲ្យត្រឡប់ ទៅទន្លេរស់នៅបែនធម្មជាតិ វិញហើយក្នុងថ្ងៃនោះ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង