យោធារុស្ស៊ីអះអាងថា ខ្លួនបានបាញ់ពន្លិច នាវាចម្បាំងអ៊ុយក្រែន
បរទេស៖ មន្ត្រីរុស្ស៊ីបានអះអាងកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញនាវាចម្បាំងអ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenko បាននិយាយថា នាវាចម្បាំងមួយគ្រឿងរបស់អ៊ុយក្រែនត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារដោយ មីស៊ីល។
សារព័ត៌មាន AP មិនអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃការអះអាងនេះទេ ហើយអ៊ុយក្រែនក៏មិនបានទទួលស្គាល់ឧប្បត្តិហេតុនេះដែរ។