ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមយុវជនអាយុក្រោម២៣ កម្ពុជា ឈ្នះឡាវ ៤ទល់១នៅស៊ីហ្គេម

76

ភ្នំពេញ៖ក្រុមយុវជនអាយុក្រោម២៣ឆ្នាំកម្ពុជាបានយកឈ្នះក្រុមឡាវ៤ទល់១នាថ្ងៃទី៩ឧសភាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទី៣១នៅវៀតណាម ។

គ្រាន់តែស្នូកញ្ចែរនៃការចាប់ផ្ដើមតង់ទី១បន្លឺឡើងក្រុមទាំ២ចាប់ផ្ដើមវាយសម្រុកលើគ្នាទៅវិញទៅមកតែក្រុមអាយុក្រោម២៣កម្ពុជាហាក់ដូចជាគ្រប់គ្រងបាល់បានល្អនិងលេងបានស៊ីសង្វាក់គ្នាទៀតផង។

ជាមួយគ្នានេះក្រុមកម្ពុជាបានកៀបសង្កត់លើក្រុមឡាវនិងបានបង្កើតឧិកាសស៊ុតទៅលើ់លក្រុមឡាវទៀតផង ។

បន្ទាប់ពីលេងបាន៤នាទីក្រុមកម្ពុជារកបានមួយគ្រាប់មុនដោយកីឡាករសៀង ចន្ធា ។
មកដល់នាទីទី១៤កីឡាករកម្ពុជាសារ ទីរកបានមួយគ្រាប់ដែរដោយសារគេស៊ុតបំបុកអ្នកចាំទី
ហើយក៏ខ្ទាតចូលទីតែម្ដង ។ចប់វគ្គទី១ក្រុមកម្ពុជានាំមុខក្រុមឡាវ២ ទល់០ ។

មកដល់តង់ទី២ក្រុមឡាវបានប្ដូរយុទ្ធសាស្រ្តលេងព្រមទាំងមានឧិកាសទាត់បាល់សំដៅ
ទីកម្ពុជាជាញឹកញាប់ទៀតផងតែទោះយ៉ាងណាក៏អ្នកការពារកម្ពុជាមិនឲ្យអ្នកពិឃាតឡាវចូល
មកកៀកទីរបស់ខ្លួនបានដោយស្រួលៗនោះទេ ។
ការព្យាយាមរបស់ឡាវពិតជាធ្វើបានសម្រេចដោយក្រុមឡាវរកបានមួយគ្រាប់នៅនាទី
៦០ធ្វើឲ្យលទ្ធផលកម្ពុជា២ ឡាវ ១ ។

៣នាទីក្រោយមកគឺនាទី៦៣កីឡាករកម្ពុជាគី រីណាបាន
ព្យាយាមអូសបាល់និងបានទាត់បាល់បញ្ជូលទីឡាវបានសម្រេចធ្វើឲ្យកម្ពុជាមាន៣គ្រាប់ក្នុងដៃ
ឯឡាវនៅរក្សាមួយគ្រាប់ដដែល ។
មកដល់នាទី៧១កម្ពុជារកបានមួយគ្រាប់បន្ថែមទៀតដែលជាគ្រាប់បាល់ចុងគ្រាប់
បាល់ចុងក្រោយដែលធ្វើសម្រេចដោយកីឡាករស៊ឹម សំអូនធ្វើឲ្យកម្ពុជាមាន៤គ្រាប់ និង
ឡាវមានមួយគ្រាប់ប៉ុណ្ណោះ ។

បញ្ចប់ការប្រកួតកម្ពុជាឈ្នះឡាវ៤ទល់១មាន៣ពិន្ទុក្នុងដៃចំពោះក្រុមឡាវមានសូន្យពិន្ទុ
ចំពោះមួយប្រកួតទៀតក្រុមម៉ាឡេស៊ីឈ្នះក្រុមយុវជនអាយុក្រោម២៣ឆ្នាំថៃ២ទល់១ ។
ពូល Bដែលមានក្រុមឡាវ កម្ពុជា ម៉ាឡេស៊ី ថៃនិងសឹង្ហបូរី ។សឹង្ហបូរីមិនទាន់បានប្រ
កួតនៅឡើយទេតែក្រុមសឹង្ហបូរីនឹងជួបក្រុមកម្ពុជានៅថ្ងៃទី១១ឧសភា ។ពេលនេះក្រុមកម្ពុ
ជា និងម៉ាឡេស៊ីមាន៣ពិន្ទុ ក្នុងដៃដូចគ្នាក្នុងខណៈដែលក្រុមថៃ និងឡាវមានសូន្យពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង