សំណេះសំណាលជាមួយ អ្នកប្រដាល់សកល មុនចេញទៅស៊ីហ្គេម
ភ្នំពេញ៖ថ្ងៃទី៩ឧសភាម្សិលម៉ិញនេះប្រមុខកីឡាប្រដាល់សកលកម្ពុជាគឺលោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េននិងលោក Casey Banrnettដែលជា អនុប្រធានសហព័ន្ធ បានជួបសំណោះសំណាល់ប្រធានប្រតិភូគ្រូបង្វឹកនិងកីឡាករកីឡាការីនីប្រដាល់សកលជម្រើសជាតិ១១ចំនួននាក់ដែលនឹងចេញទៅ ចូលរួមប្រកួតកីឡា SEA GAMES 2023 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់២៣ ខែឧសភា ឆ្នាំ២០២២ ។
លោក Casey Banrnett ក៏បានផ្តល់អនុសាសន៍ដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីដែលត្រៀមចូលរួមប្រកួតកីឡាSEA GAMESនៅទីក្រុងហាណូយប្រទេសវៀត
ណាមត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ដើម្បីជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិ ជាពិសេសជៀសឲ្យបាននូវការប្រើប្រាស់សាធាតុហាមឃាត់ប៉ូវកម្លាំងនិងខិតខំប្រឹងប្រែងប្រ
កួតដណ្តើមមេដាយជូនជាតិក៏ព្រោះលើកនេះជាការចូលរួមប្រកួតតំណាងអោយជាតិនៅខាងក្រោយក៏មានប្រជាជន ១៦លាននាក់ទៀតផង ។
ជាមួយគ្នានេះដែរលោកអនុប្រធានក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តប្រគល់ជូនប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រដាល់សកលត្រូវទៅចូលរួមប្រកួតកីឡា SEA GAMES នៅវៀតណាម ក្នុងមួយម្នាក់ទទួលបាន ២០០ដុល្លារ និងលោក Masahiro Isobe ជានាយកប្រតិបត្តិគណៈកម្មាធិការកីឡាប្រដាល់អាជីពឧបត្ថម្ភថវិកាក្រុមអត្តពលិក៨នាក់ក្នុងមួយម្នាក់៥០ដុល្លារ។
លោកប៊ុយ សុភ័ណ្ឌដែលជាអគ្គលេខាធិការ សហព័ន្ធបាននិយាយថាក្នុងចំណោមអ្នក
ប្រដាល់សកលដែលត្រូវចូលរួមស៊ីហ្គេមនេះមានអ្នកប្រដាល់ចវំនួន៣រូបដែលលោកមានការ
ជឿជាក់ជាងគេថានឹងរកបានមេដាយគឺកីឡាករ វី សុភ័ស សៅ រង្ស៊ី និងទូច ដេវីដព្រោះពួកគេ
ទាំង៣រូបនេះបានចេញទៅហ្វឹកហាត់នៅក្រៅប្រទេស និងបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍
បើកទូលាយមួយនៅប្រទេសថៃទៀតផង ៕