ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យ ជួញដូរអាវុធ ខុសច្បាប់ចំនួន ៧ នាក់ទៅពន្ធនាគារបណ្ដោះអាសន្ន

152

ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី៩ ខែឧសភាឆ្នាំ២០២២ តុលាកាខេត្តបាត់ដំបង សម្រេចឃុំខ្លួនមុខសញ្ញាជួញដូរអាវុធ៧នាក់ដាក់ពន្ធាគារបណ្តោះអាសន្នក្រោយពេលការសាកសួរចម្លើយរួច។

គួរភ្ញាក់ផ្អើលករណីផលិត ឬចរាចរណ៍អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវជាច្រើនប្រភេទនេះតាមការសាកសួរនិងស្រាវជ្រាវយ៉ាងម៉ត់ចត់កម្លាំងការិយាល័យជំនាញបានរៀបចំបញ្ជួនជនសង្ស័យទៅកាន់សាលាដំបូងខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យទាំងអស់ទៅឃុំខ្លួននៅក្នុងពន្ធនាគារខេត្តជាបណ្តោះអាសន្នហើយ។

កិច្ចប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ធ្វើឡើងរយៈរយះពេល២ថ្ងៃកាលពីដើមខែឧសភាឆ្នាំ ២០
២២នៅចំណុច៤គោលដៅក្នុងនោះគោលដៅទី១បង្ក្រាបនៅចំណុចទីស្នាក់ការដោះដូរអីវ៉ាន់ស្ថិតក្នុងភូមិដូង,ទី២នៅ ចំណុចភូមិអូរដារ ក្នុងឃុំបឹងរាំង ស្រុកកំរៀង ទី៣នៅចំណុចផ្ទះពលរដ្ឋក្នុងភូមិល្វាឃុំល្វាស្រុកបវេលខេត្តបាត់ដំបងនិង
គោលដៅទី៤នៅចំណុចរង្វង់មូលស្ត្រីច្រូតស្រូវស្ថិតក្នុងភូមិឬស្សីក្រោកឃុំឬស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយ
មានជ័យ។
លោកឧត្តមសេនីយ៍ត្រីមាស សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថាក្នុងចំណោមជន
សង្ស័យទាំង៧នាក់មានម្នាក់ជាស្ត្រីភេទទាំងអស់គ្នាមានទៅលំនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
លោកមេបញ្ជាការបានបន្តថាកិច្ចប្រតិបត្តិការបំបែកករណីផលិតឬចរាចរណ៍អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវជាច្រើន
នេះកម្លាំងបង្ក្រាបកងរាជអាវុធហត្ថដក
ហូតវត្ថុតាងសរុបរួមមាន:
រថយន្តចំនួន៤គ្រឿង
១.ម៉ាកសាំយ៉ុងមួយគ្រឿង,
២.ម៉ាកMorning១គ្រឿង
៣.ម៉ាកStarex ពណ៌ ទឹកប្រាក់១គ្រឿង
៤.ម៉ាក LexusRX330ពណ៌ស១គ្រឿង
ទូរស័ព្ទដៃចំនួន៦គ្រឿង
ប្រាក់ថៃចំនួន៩.០០០បាត,
កាំភ្លើងខ្លី ម៉ាក ROLO និងម៉ាក GLOCK ចំនួន ២ដើម, គ្រាប់កាំភ្លើង GLOCK ចំនួន ២១គ្រាប់,
គ្រាប់កាំភ្លើង ROLO ចំនួន ១៤គ្រាប់,
គ្រាប់កាំភ្លើង AK ៤៧ ចំនួន ១០០០គ្រាប់,
សំបកគ្រាប់បែកចំនួន ៥០គ្រាប់,
គីបគ្រាប់បែកចំនួន ៥០គីប រួមទាំងវត្ថុតាងល្មើសមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង