ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីតាំងបង្កប់ល្បែងសុីសង តាមអុីនធើណេត ប្រមូលផ្តុំទៅដោយ ក្រុមក្មេងញៀនថ្នាំ នៅសង្កាត់ផ្សាដើមថ្កូវ កំពុងបើកលេងយ៉ាងរលូន ដោយមិនខ្វល់ពីអាជ្ញាធរមូលដ្នាន

186

 

ភ្នំពេញ ៖ ទីតាំងបង្កប់ល្បែងសុីសងតាម អុីនធើណេតដែលប្រមូលផ្តុំទៅដោយក្រុមក្មេងញៀនថ្នាំកំពុងបើកលេងយ៉ាងរលូនដោយមិនខ្វល់ពីអាជ្ញាធរមូលដ្នានចុះបង្ក្រាបឡើយ។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងល្បែងសុីសងនេះស្ថិតផ្លូវលេខ៥១៤ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោក លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមនគួរមានវិធានការចំពោះទីតាំងនេះផង។
សូមបញ្ជាក់ផងដែរថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។
ចំណែក សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

អត្ថបទដែលជាប់ទាក់ទង