ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​អូស្ត្រាលី​ ​រក​ឃើញ​គ្រឿង​ញឿ​ន​កូកាអ៊ីន​ចំនួន​ ៥០​គីឡូក្រាម​ តម្លៃ​ ១៤​លាន​ដុល្លារ​

60

បរទេស ៖ សារព័ត៌មានReuter បានឲ្យដឹងថា នៅ​ថ្ងៃ​អង្គារទី៩ឧសភា នគរបាល​អូស្ត្រាលី​ បាបារកឃើញកូកាអ៊ីន​ចំនួន​ ៥០​គីឡូក្រាម​ ដែល​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា​មាន​តម្លៃ​ប្រហែល​ ១៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្បែរ​អ្នក​មុជទឹក​ម្នាក់​ដែល​បាន​ទើ​រនៅ​លើ​ច្រាំង​ទន្លេ​នៅ​រដ្ឋ​ New​ South​ Wales​ ។​

​នគរបាល​រដ្ឋ​ New​ South​ Wales​ បាន​និយាយ​ថា​ កាលពី​ថ្ងៃ​ចន្ទ​ បុរស​ម្នាក់​ដែល​ពាក់​ឧបករណ៍​មុជទឹក​ទំនើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​នៅ​ក្បែរ​ទន្លេ​ Hunter​ River​ នៅ​ Newcastle​ ចម្ងាយ​ប្រហែល​ ១៧០​ គីឡូម៉ែត្រ​ ភាគ​ខាងជើង​នៃ​ទីក្រុង​ Sydney​ ។​ ប៉ុន្តែ​ទោះជា​មានការ​ព្យាបាល​ពី​គ្រូពេទ្យ​ក៏​ដោយ​ ក៏​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​។​

​កញ្ចប់​ដែល​មាន​ម្សៅ​ពណ៌​ស​ជា​ច្រើន​ដែល​គេ​ជឿ​ថា​ជា​កូកាអ៊ីន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្បែរ​នោះ​។​

អគ្គនាយក​ស៊ើបអង្កេត​នគរបាល​ New​ South​ Wales​ លោក​ Robert​ Critchlow​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ “​យើង​កំពុង​ព្យាយាម​ស្វែងរក​ថា​តើ​ឧប្បត្តិហេតុ​ទាំង​ពីរ​មាន​ជាប់​ទាក់ទង​គ្នា​ ឬ​ក៏​អត់​។​ វា​អាច​ទាក់ទង​គ្នា​ ប៉ុន្តែ​យើង​នៅ​បើកចំហ​ចំពោះ​ជម្រើស​នៅ​ចំពោះ​មុខ​យើង​”​ ៕

អត្ថបទដែលជាប់ទាក់ទង