ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារចុះជួយ ខណ្ឌបឹងកេងកង ចុះសាកសួរសុខទុក្ខផ្ដល់ អំណោយដល់ ប្រជាពលរដ្ឋទីទ័លក្រ តាមខ្នងផ្ទះនិមួយៗ

212

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញក្នុងនោះលោកជំទាវគឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង និង លោកស្រីស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមន៍នារីខណ្ឌបឹងកេងកង .លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង និង ជាអនុប្រធានអនុសាខា សមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍អមដំណើរ ដោយលោកចៅ.និងអស់លោក .លោកស្រី ក្រុមការងារសង្កាត់ .ខណ្ឌជាច្រើនរូបទៀតចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និង ផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋ ទីទ័លតាមខ្នងផ្ទះនិមួយៗប្រមាណ០៦ក្រុមគ្រួសារដែលរស់នៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ .សង្កាត់បឹងកេងកងទី៣.និងសង្កាត់ទំនប់ទឹក .ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងតំណាងលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានអោយដឹងថាចំពោះអំណោយដែលផ្ដល់ជូនដល់ដៃប្រជាជនទីទ័លក្រទាំង០៦គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានថវិកា៥មុឺនរៀល.ម៉ាស១ប្រអប់.ជែល១ដប.ត្រីខកំប៉ុង១យួរ.មី១កេស.និង អង្ករ២៥គីឡូក្រាមផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកស្រីក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកងក៏បានមានមតិដោយក្រែនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងសូមអោយមើលថែទាំសុខភាព និង ស្ដាប់តាមការណែនាំ របស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួន នូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង