ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ឃីកបុកស៊ីង កម្ពុជា៣រូប ឈានទៅវគ្គផ្ដាច់ព្រ័ត្រ

88

ភ្នំពេញ៖អ្នកប្រដាល់ឃីកបុកស៊ីងកម្ពុជា៣រូបបានកក់កៅអីសម្រាប់ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងខណៈដែលពួកគេបានទទួលជ័យជំនះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១០ឧសភាម្សិលម៉ិញនេះអ្នកប្រ
ដាល់កម្ពុជា៤រូបបានប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ដោយអ្នកប្រដាល់ចំនួន៣រូបបានទទួលជ័យជំនះ និង មួយរូប
ទទួលបរាជ័យនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាម ។

អ្នកប្រដាល់ទូច រ៉ាឆាន់ដែលគេស្គាល់ថាបឺត សង្ឃឹមនោះ
បានឈប្រកួតឈ្នះពិន្ទុលើអ្នកប្រដាល់ម៉ាឡេស៊ី Seaw Wei Shengធ្វើ
ឲ្យគេកក់កៅអីសម្រាប់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រដើម្បីប្រជែងយកមេដាយមាសសម្រាប់ទម្ងន់៥៧គីឡូក្រាម ។
អ្នកប្រដាល់លន់ បញ្ញាដែលប្រកួតក្នុងប្រភេទទម្ងន់៦៧គី
ឡូក្រាមនោះបានយកឈ្នះពិន្ទុលើអ្នកប្រដាល់ថៃ Rodnok Ophatនៅ
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរគេក៏កក់កៅអីសម្រាប់ឡើងទៅប្រជែងយកមេដាយមាសដូចគ្នា ។

អ្នកប្រដាល់កាន់ ម៉េងហុងរបស់កម្ពុជាដែលប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមនោះ បានយកឈ្នះពិន្ទុលើអ្នកប្រដាល់
ម៉ាឡេស៊ី Awang Marajaya Awangku Abdul Rahmanពេលនេះអ្នកប្រដាល់កាន់
ម៉េងហុងក៏ត្រៀមខ្លួនឡើងទៅប្រជែងមេដាយមាសដែរ ។
ដោយឡែកអ្នកប្រដាល់កម្ពុជាមួយរូបទៀតគឺសាន រ៉ាគីម ដែលប្រកួតក្នុងប្រភេទទម្ងន់ ៦៣គីឡូក្រាមនោះប្រកួតចាញ់អ្នកប្រដាល់ថៃ Santidongsakun Chaleamlap។សាន រ៉ាគីមបានទទួលត្រឹមមេដាយសំរិទ្ធប៉ុណ្ណោះ ។
ពេលនេះ កីឡាករកម្ពុជា ៣រូបហើយគឺ ទូច រ៉ាឆាន់, កាន់ ម៉េងហុង និងលន់ បញ្ញា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ៕

 

អត្ថបទដែលជាប់ទាក់ទង