ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះក្រុមបាល់ទាត់កម្ពុជា ជួបសឹង្ហបូរី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

282

ភ្នំពេញ៖ថ្ងៃទី១១ឧសភានេះក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំរបស់កម្ពុជានឹងជួបប្រកួតជាមួយក្រុមសឹង្ហបូរីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅវៀតណាម។
នេះជាការប្រកួតដំបូងរបស់ក្រុមសឹង្ហបូរីចំពោះក្រុមកម្ពុជាវិញនេះជាការប្រកួតលើកទី២ដែលការប្រកួតលើកទី១កម្ពុជាឈ្នះក្រុមឡាវ៤ទល់១ហើយកម្ពុជាមាន៣ពិន្ទុក្នុងដៃរួចស្រេចទៅហើយ។

លោកRyoHiroseគ្រូបង្វឹកនៃក្រុមU23កម្ពុជារីករាយជាមួយជ័យ
ជំនះលើក្រុមU23ឡាវដោយលទ្ធផល៤ទល់១ប៉ុន្តែលោកក៏បាន
សំដែងនូវការសោកស្ដាយដែលកម្ពុជាបាត់បង់ឧិកាសជាច្រើន
ក្នុងការរកគ្រាប់បាល់ឲ្យបានច្រើនជាងនេះ។

កម្ពុជាក្នុងពូលBនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម លោក Ryo Hirose បានលើកឡើងថាយើងរីករាយជាមួយនឹងជ័យជំនះហើយក៏
ភ្ញាក់ផ្អើលដែរដែលកម្ពុជាបានឈ្នះជាមួយនឹងគ្រាប់បាល់ដ៏
ច្រើនបែបនេះ។ប៉ុន្តែនៅក្នុងបាល់ទាត់នៅពេលដែលកីឡាករ
របស់អ្នកលេងបានល្អការរកគ្រាប់បាល់គឺប្រាកដជាអាចធ្វើទៅបាន។
លោកសង្ឃឹមថាកីឡាករU23កម្ពុជានឹងបន្តរក្សាទម្រង់ដ៏គួរឲ្យ
ចាប់អារម្មណ៍នេះ សម្រាប់ការប្រកួតនាពេលខាងមុខ។
យើងបានខកខានឱកាសល្អៗមួយចំនួនក្នុងការរកគ្រាប់បាល់ឲ្យបានកាន់តែច្រើននៅក្នុងវគ្គទី២។វាគឺជារឿងគួរឲ្យ
ស្ដាយ។ ប៉ុន្តែវានឹងក្លាយជាបទពិសោធន៍ដ៏ល្អសម្រាប់កីឡាករ ដោយជួយពួកគេឲ្យប្រសើរឡើងនៅពេលពួកគេឈានជើងចូលទៅក្នុងការប្រកួតផ្សេងៗទៀតក៏ដូចជាមិនឲ្យខកខានវា
ទៀតទេ ។ គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបានបន្ថែម។

ឆ្លងកាត់ការប្រកួតនេះ U-23 កម្ពុជា ឈរនៅលេខ២ក្នុងពូល ដោយមាន៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងថៃឮដែលកាន់៣ពិន្ទុ ក្នុងដៃដូចគ្នា ប៉ុន្តែមានគ្រាប់បាល់ចំណេញច្រើនជាង ខណៈប្រកួតបន្ទាប់ កម្ពុជាត្រូវជួបសិង្ហបុរី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ នៅកីឡដ្ឋាន Thien Truong វេលាម៉ោង ៤រសៀលដដែល៕

អត្ថបទដែលជាប់ទាក់ទង