ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ឧបត្ថម្ភថវិកា២លានរៀល ជួយដល់ក្មេងស្រីនិងម្តាយ ដែលធ្លាក់ខ្លួនពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍​

35

ខេត្តកំពង់ធំ ៖ លោកឧកញ៉ា​ ទៀ​ វិចិត្រ​ និងលោកជំទាវ ហេង គីមជី បានឧបត្ថម្ភថវិកាចំនួន​​ ០២លានរៀល ដេីម្បីជួយដល់ក្មេងស្រី និងម្តាយ ដែលពិការដោយសារគ្រោះថ្នាក់ចរាចរណ៍​ ហេីយគ្រួសារ មានជីវភាពក្រីក្រ មានលំនៅឋានសព្វថ្ងៃរស់នៅ ឯខេត្តកំពង់ធំ ។
ថវិកាឧបត្ថម្ភចំនួន០២លានរៀល ត្រូវបានលោកឧកញ៉ា​ ទៀ​ វិចិត្រ​ និងលោកជំទាវ ហេង គីមជី ចាត់តំណាងនាំយកទៅប្រគល់ជូនក្មេងស្រីនិងម្តាយ នាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ។

គ្រួសាររងគ្រោះ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់គាត់ ៕

អត្ថបទដែលជាប់ទាក់ទង