ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកស៊ីហ្គេមថ្ងៃនេះ កីឡាការិនីជឺជីតស៊ូជេសា ខាន់ នឹងកាន់ទង់ជាតិកម្ពុជា ក្នុងពិធីដង្ហែរក្បួន

220

ភ្នំពេញ៖វីរកីឡាការិនី ខាន់ ចេសា ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩ និងមេដាយមាសអាស៊ី ឆ្នាំ២០១៨លើប្រភេទកីឡាជឺជិតស៊ូ ត្រូវបានជ្រើសរើសឲ្យកាន់ទង់ជាតិកម្ពុជាដើម្បីចូលរួម ក្នុងពិធីដង្ហែបើកជាផ្លូវការនូវព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម នាថ្ងៃទី១២ឧសភានេះ។

សូមបញ្ជាក់ថាប្រភេទកីឡាជឺជិតស៊ូសម្រាប់ស៊ីហ្គេមនៅវៀតណាមនេះនឹងប្រកួតនៅថ្ងៃទី១៤ និង ១៥ឧសភា ។ពេលនេះកីឡាកា
រិនីរូបនេះបានទៅដល់ទីក្រុងហាណូយប្រទេសវៀតណាមហើយ ។

កីឡាការិនីកូនកាត់ខ្មែរ អាមេរិរូបនេះបានបង្កើតប្រវត្តិសាស្រ្តឲ្យកម្ពុជា ដោយការឈ្នះមេដាយមាស នៃព្រឹត្តិការណ៍ប្រកួតកីឡាទ្វីបអាស៊ីឆ្នាំ២០១៨នៅប្រទេសឥណ្ឌូនេស៊ី និងឈ្នះមេដាយមាសដ៊ីហ្គេមនៅហ្វីលីពីនឆ្នាំ២០១៩ ៕

អត្ថបទដែលជាប់ទាក់ទង