ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌចំការមន ប្រជុំគណៈបញ្ជាការឯកភាព ពង្រឹងការងាររក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ឆ្ពោះ សម្រាប់ថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥

48

ភ្នំពេញ៖បន្ទាប់ពីចូលរួមប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០២២នេះដោយស្ដីពីការ ពង្រឹងកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈនិងផែនការរក្សាការពារនូវសន្តិសុខសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥នាពេលឆាប់ខាងមុខនេះដោយនៅរសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០២២នេះលោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដោយផ្ដោតលើការងារសំខាន់ៗដូចខាងក្រោម៖

ទី១-ផ្សព្វផ្សាយផែនការ ការពាររក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ នៅខណ្ឌចំការមននៃរាជធានីភ្នំពេញ។

ទី២-ការងារជួសជុលប្រព័ន្ធលូ ផ្លូវ ជង្ហុកសំបុកមាន់ និងការងារដាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈពេលយប់នៅក្នុងមូលដ្ឋានខណ្ឌចំការមន និង ទី៣-មតិចូលរួមរបស់សមាជិក សមាជិកា នៃអង្គប្រជុំ និងបញ្ហាផ្សេងៗមួយចំនួន។

លោកថេង សុថុល អភិបាលខណ្ឌចំការមនបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាក្រោយកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌរួចនៅរសៀលនេះលោកសង្ឃឹមដោយជឿជាក់ថាអស់លោក លោកស្រីដែលមានវត្តមានចូលរួមប្រជុំទទួលផែនការកិច្ចប្រជុំនៅរសៀលនេះនិងយកទៅអនុវត្តន៍តាមតួនាទីភារៈកិច្ចរបស់ខ្លួនក្នុងជួរអង្គរភាពអោយមានប្រសិទ្ធិភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង