រុស្ស៊ីនឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលសម្ព័ន្ធមិត្តយោធា នៅសប្តាហ៍ក្រោយ
រុស្ស៊ី៖ ការិយាល័យប្រធានាធិបតីរុស្ស៊ីនិយាយថា ប្រទេសរុស្ស៊ីនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសម្ព័ន្ធមិត្តយោធាដឹកនាំដោយរុស្ស៊ីនៅសប្តាហ៍ក្រោយ។
ការិយាល័យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំមកពីប្រទេសជាសមាជិកទាំង៦ នៃអង្គការសន្ធិសញ្ញាសន្តិសុខរួម ឬ CSTO នឹងចូលរួមកិច្ចប្រជុំនៅទីក្រុងមូស្គូនៅថ្ងៃចន្ទ។
មេដឹកនាំចូលរួមរួមមានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin, ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និងប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokaev។