ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាជាជនសង័្សយ ក្នុងករណីគាស់ផ្ទះចូល​លួចយកទ្រព្យសម្បត្តិ តាមលំនៅដ្ឋានម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន អនុវត្តតាមផ្លូវច្បាប់

39

បាត់ដំបង ៖ កាលពីថ្ងៃ សុក្រ ១៣កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែ ឧស​ភា ឆ្នាំ ២០២២ វេលាម៉ោង ១២និង៤២ នាទី នៅចំ​ណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្ត បាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង រួមនឹងយោ​ប​ល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការ រងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អម សា​លាដំបូង ខេត្តបាត់ដំបងផងនោះ លោកវរសេ​នីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌ កម្រិតស្រាលបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌលដែលមានលោកវរសេនីយ៍ឯក សន និល ជាអធិ​ការនគរបាលស្រុក និង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូតដែលមានលោកវរសេនី​យ៍​ទោ ម៉ែន រីម ជាអធិការនគរបាលស្រុក បានចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់​ទោស ( គាស់សោទ្វារផ្ទះលួចយកទ្រព្យស​ម្បត្តិ ) ដោយបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ថាវី ណងនុត ហៅ មូ ភេទប្រុស អាយុ ៤៦ ឆ្នាំ ទីលំនៅផ្ទះលេខ ៧៣ ភូមិ៣ ឃុំបាងកាក់ធុម ស្រុកបាងកាក់ធុម ខេត្ត ភិស្នុលោក ប្រទេសថៃ (ជនជាតិថៃ)បច្ចុប្បន្នមកស្នាក់នៅផ្ទះចំការ ស្ថិតនៅក្នុងភូមិ ចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដោយនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលើនេះ គឺ៖
១-កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ វេលា​ម៉ោង ប្រមាណ ០៩និង០០ នាទី ក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ ឆោម សំអាត ភេទប្រុ​ស អាយុ ៥២ ឆ្នាំ នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីចោរកម្ម មួយបានកើតឡើង ដោយជនស័ង្សយមិនស្គាល់ អត្តសញ្ញាណបានធ្វើសកម្មភាពគាស់ផ្ទះចូលលួច​យកបានទ្រព្យសម្បត្តិរួមមាន៖
– ខ្សែ ក មាសចំនួន ០៥ ជី
– បណ្តោងខ្សែ ក មាសចំនួន ០៣ ជី
– កងដៃផ្លាទីន ចំនួន ០៥ ជី
– ខ្សែ ក ផ្លាទីន ចំនួន ០៤ ជី
– ចិញ្ចៀនផ្លាទីន ដាំត្បូងពណ៌ ខៀវ ២០ គ្រាប់ ចំនួន ០១ វង់
– ចិញ្ចៀនផ្លាទីន ស្នាយ ចំនួន ០១ វង់
– ចិញ្ចៀន ពេជ្រ ចំនួន ០១ វង់ (តម្លៃ២៨០០ដុល្លារ)
– ប្រាក់ដុល្លារ ចំនួន ២០0 ដុល្លារ
– ប្រាក់ខ្មែរចំនួន ១០ ម៉ឺនរៀល
២-កាលពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង ០៤និង៤៥ នាទី ទៀបភ្លឺ ក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ សាន សុខា ភេទស្រី អាយុ ៤០ ឆ្នាំមានទីលំនៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវជនសង័្សយមិនស្គាល់​អត្តសញ្ញាណបានធ្វើសកម្មភាពគាស់ផ្ទះចូល​លួចយកទ្រព្យសម្បត្តិរួមមាន៖
– ខ្សែ ក មាស ០១ ខ្សែ ទម្ងន់ ០១ តម្លឹង
– ខ្សែ ដៃមាស ០១ ខ្សែ ទម្ងន់ ០១ តម្លឹង
– ចិញ្ចៀនមាស ០១ វង់ ទម្ងន់ ០៥ ជី
– ប្រាក់រៀលចំនួន ៥,៣០០,០០០ រៀល ( ប្រាំលានសាមសិបម៉ឺនរៀល )
– ប្រាក់ដុល្លារចំនួន ១,០៥០ ដុល្លារ ( មួយពាន់ហាសិបដុល្លារ ) ។

នៅក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលចំពោះករណីខាងលើ ហើយសមត្ថកិច្ចនគរបាល បានចុះទៅ ធ្វើការពិនិត្យកន្លែងកើតហេតុ និងប្រមូលភស្តុតាងនានា ដើម្បីវាយតម្លៃ និងសន្និដ្ឋានចំពោះករណីនេះ ឈានដល់ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតស្វែងរកជនសង័្សយ។

ឆ្លងតាមរយៈការស្រាវជ្រាវ ស៊ើបអង្កេតនេះ រហូត​ដល់ថ្ងៃ ខែ ឆ្នាំខាងលើ ទើបសមត្ថកិច្ចកំណត់​មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួន បានជនសង័្សយរូបនេះតែម្តង និងបានដកហូតម៉ូតូធុនសេ១០០ គ្មានស្លាកលេខដែលជនសង័្សយកំពុងជិះមួយគ្រឿងផង។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនស័ង្សយខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះចូលលួចយក ទ្រព្យសម្បត្តិនៅក្នុងមូលដ្ឋានស្រុករតនមណ្ឌល និងស្រុកបាណន់ ដូចមានជនរងគ្រោះខាងលើពិតប្រាកដ​មែន ហើយពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀតមុនពេលរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការទៅតាមផ្លូវច្បាប់ ត្បិតមុខ សញ្ញានេះគឺមានសំណុំរឿងផ្សេងៗទៀត ដែលកំពុងស្ថិតក្នុងដៃរបស់សមត្ថកិច្ច ហើយមានជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់គេនាពេលកន្លងមក ក្នុងភូមិសាស្រ្ត ក្រុង ស្រុកមួយចំនួននៅខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង