ស្ដេចដំរី តំណាងអោយភាព សុខក្សេមក្សាន្ត ត្រជាក់ត្រជំ សំបូរសប្បាយ នាំលាភសំណាងដល់ស្រុកភូមិ បានយកមកតំកល់នៅវត្តទក្សិណគីរីរួចហើយ
ព្រះវិហារ៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កន្លងមកក៏ដូចជាពេលបច្ចុប្បន្នបាននិងកំពុងធ្វើសកម្មភាពជាប្រចាំ មិនថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋ និងការកសាងសមិទ្ធផលនានារបស់គណបក្សឡើយ ។ បន្ថែមពីនេះទៀត នៅក្នុងផ្នែក
ពុទ្ធចក្រវិញ លោកក៏តែងតែបានកសាងឡើងទន្ទឹមគ្នាផងដែរ។
ជាក់ស្តែង ថ្ងៃទី១៥ ឧសភា ២០២២នេះស្ដេចដំរី តំណាងអោយភាពសុខក្សេមក្សាន្ត ត្រជាក់ត្រជំ សំបូរសប្បាយ នាំលាភសំណាងដល់ស្រុកភូមិ លោកបានយកមកដាក់នៅវត្តទក្សិណគីរី ហៅវត្តសំឡាញ ដើម្បីតំកល់ក្នុងវិស័យព្រះពុទ្ធសាសនា។
លោក សំ លាងទ្រី បានមានប្រសាសន៍លើកឡើងថា៖ ស្ដេចដំរីនេះ គឺតំណាងអោយភាពសុខក្សេមក្សាន្តត្រជាក់ត្រជំ សំបូរសប្បាយ នាំលាភសំណាងដល់ស្រុកភូមិ ត្រូវបានយកមកតំកល់នៅ វត្តទក្សិណគីរី ហៅវត្តសំឡាញហើយ។ លោកសូមចូលរួមអបអរសាទរ ជាមួយ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ក្នុងភូមិសំឡាញ ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
លោកបានបញ្ជាក់ថា៖ នេះជាសមិទ្ធិផលទី៨ហើយ បន្ទាប់ពីការសាងសង់ស្ពានដែក ០២ កន្លែង ស្នាក់ការគណបក្សឃុំ ០៥ កន្លែង និងក្លោងទ្វារវត្ត មានរូបសំណាក់ស្ដេចដំរី មួយគូរនេះផងដែរ ដែលជាសមិទ្ធិផងថ្មី របស់ស្រុកសង្គមថ្មីនេះ៕