ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាប្រធានអាស៊ាន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានបំពេញបេសកកម្មលើក មុខមាត់កិត្យានុភាពកម្ពុជា

192

ភ្នំពេញ៖ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានមានប្រសាសន៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកវាថ្ងៃអាទិត្យនេះថា ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលទើបតែត្រូវបានបញ្ចប់។

ឯកឧត្តមបានបន្ថែមថា ជាមួយលទ្ធផលដ៏គួរជាទីគាប់ប្រសើរ ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបំពេញបេសកកម្មមិនត្រឹមតែបានលើកមុខមាត់កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះទេ តែថែមទាំងបង្កបរិយាកាសក្នុងនាមជាប្រធានអាស៊ាន ប្រមូលផ្តុំបណ្តាប្រទេសសមាជិកទាំងអស់ជាមួយគ្នា។

ឯកឧត្តមបានលើកឡើងថា អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ ក្រៅពីអ្វីដែលជាលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនានា កិច្ចប្រជុំបានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមដោយមានការយកចិត្តទុកដាក់សង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតបរិយាកាសសន្តិភាពសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការបន្តរឹតចំណងមិត្តភាពដែលមានស្រាប់ រួមទាំងការបន្តពង្រឹងតំបន់សន្តិភាពក្នុងបណ្តាប្រទេសនិមួយៗជាដើម។

ទាំងនេះបានបង្ហាញថាពាក្យថា «សន្តិភាព» ពិតជាមានតម្លៃ ហើយកត្តានៃ «សុខសន្តិភាព» ដែលមានក្នុងសង្គមជាក់ស្តែងរឹតតែមានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីយើងមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើការបន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែប្រសើរឡើង និងបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិឲ្យកាន់តែស្អិតរមួត៕

អត្ថបទដែលជាប់ទាក់ទង