ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនដៃដល់ ៣នាក់ ដែលវាយយកទូរស័ព្ទដៃ នៅសង្កាត់ទួលសង្កែទី១

96

 

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនដៃដល់ ៣នាក់ ដែលវាយយកទូរស័ព្ទដៃ នៅថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០២និង៣០នាទី រំលងអធ្រាត នៅចំណុចផ្លូវរថភ្លើងក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ សារិន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ផ្លូវ១១០សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យ ទាំង៣នាក់ មាន ៖
១/ជនសង្ស័យឈ្មោះចាន់ សុថា ភេទប្រុស អាយុ២០ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។

២/ជនសង្ស័យឈ្មោះជា រតនា ភេទប្រុសអាយុ៣១ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។

៣/ជនសង្ស័យឈ្មោះរិទ្ធិ វឌ្ឍនៈ ភេទស្រីអាយុ៣០ឆាំ្នមុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលផ្លូវវថភើ្លង ភូមិបាក់ទូក សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។

សម្ភារៈបាត់បង់រួមមាន ៖ ទូរសព្ទ័ ០១គ្រឿង ម៉ាកOPPO ។

សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងចំនុចខាងលើ ជនរងគ្រោះបានជិះម៉ូតូផាស្អាប់ពីផ្សារចាស់ មករកស្រី និងបានសួរនាំតំលៃ ភ្លាមនោះក៏មានជនសង្ស័យមួយក្រុម មានគ្នា០៣នាក់ ស្រី០១នាក់ បានធ្វើសកម្មភាព វាយទៅលើជនរងគ្រោះ យកទូរសព្ទ័បានបានសំរេច រួចរត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ ក្រោយទទួលបណ្តឹង កំលាំងជំនាញខណ្ឌ ប៉ុសិ្ត ធើ្វការស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង៣:០០នាទីទៀបភ្លឺ នៅចំណុចផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១។

នៅចំពោះមុខ សមត្ថកិច្ចបន្តស្រាវជ្រាវរកបក្ខពួក និងម៉ូតូជនរងគ្រោះ ដើម្បីបានកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង