ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីក្មេងចំនួន០២នាក់ បានចេញពីផ្ទះ នៅសៀមរាប ត្រូវបានរកឃេីញ នៅចំណុចក្នុងបរិវេណកោះពេជ្រ

111

ភ្នំពេញ៖ ក្មេងប្រុស២នាក់ ដែលបានបាត់ខ្លួននៅសៀមរាបត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញហើយ។

ជាកិច្ចការដ៏ល្អដោយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប, ស្នងករដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គភាពការពារកុមារ (CPU) ដែលបានស្វែងរកក្មេងបាត់ខ្លួនទាំង២នាក់។ ក្មេងទាំ២នាក់នេះត្រូវបានប្រគល់ជូនក្រុមគ្រួសារវិញដោយសុវត្ថិភាព។

បន្ទាប់ទទួលបានព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថាមានករណីក្មេងចំនួន០២នាក់ ចេញពីផ្ទះនៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២២ វេលាម៉ោង០៦:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ សហការជាមួយសន្តិសុខកោះពេជ្រ បានចុះត្រួតពិនិត្យនៅក្នុងបរិវេណកោះពេជ្រ ដោយបាននាំក្មេងនោះមកសួរនាំ និងឲ្យរង់ចាំនៅស្នាក់ការសន្តិសុខកោះពេជ្រជាបណ្តោះអាសន្ន ដើម្បីទំនាក់ទំនងក្រុមគ្រួសាររបស់ក្មេងទាំង០២នាក់។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានប្រគល់ក្មេងទាំងពីរជូនទៅឪពុកបង្កើតយកទៅស្រុកកំណើតវិញហេីយ ៕

អត្ថបទដែលជាប់ទាក់ទង