អ្នកប្រដាល់សកល កម្ពុជា២រូបទៀត កក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ភ្នំពេញ៖បន្ទាប់ពីកីឡាការិនីប្រដាល់សកលវីស្រីស្រស់និងកីឡាករអ៊ុងភារាក់កក់កៅអីសម្រាប់ឡើងទៅប្រកួតបន្តនោះអ្នកប្រដាល់កម្ពុជា២រូបផ្សេងទឿតក៏បានកក់កៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ។
ថ្ងៃទី១៦ឧសភាម្សិលម៉ិញនេះអ្នកប្រដាល់សៅ រង្ស៊ីដែលប្រកួតក្នុងប្រភេទទម្ងន់៤៨គីឡូក្រាមបានយកឈ្នះពិន្ទុអ្នក្រដាល់ម៉ាឡេស៊ី
Sheikh Rahmatulah Bin Ibrahim ។ចំពោះអ្នកប្រដាល់កម្ពុជាមួយរូបទៀតគឺហ៊ុន គឹមហ៊ាងដែលប្រកួតក្នុងប្រភេទទម្ងន់៧៥គីឡូក្រាមនោះបាន
ប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ទីម័រខាងកើត Delio Anzaqeci Mouzinho ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ៕