ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីហ្គេមលើកនេះ កង់ភ្នំកម្ពុជាធ្វើបានល្អ ហួសការស្មាន

214

ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើប្រភេទកីឡាកង់ភ្នំដែលប្រកួតកាលពីថ្ងៃទី១៦ឧសភាម្សិលម៉ិញនេះកីឡាករកម្ពុជាធ្វើបានល្អហួសពីការគិតទុក ។
ម្សិលម៉ិញនេះប្រភេទកង់ភ្នំបុរស(XCO Men)បានចាប់ផ្ដើមប្រ
កួតលើវិញ្ញាសា Mountain Bike Cross-Country Olympic ។
ការប្រកួតនេះកម្ពុជាមានកីឡាករ៣រូបចូលរួមប្រកួតហើយបញ្ចប់ទៅដោយ កីឡាករឆាន់ឆៃហ្វុងឈរនៅលេខរៀងទី៥, កីឡាករ ហួត លយរស្មី លេខរៀងទី៦ និងកីឡាករ សាំង សីហា លេខរៀងទី៩។

ក្រោយចប់ការប្រកួត គ្រូជំនួយជម្រើសជាតិទោចក្រយាន លោក ផេង ប៉ូលីន បានសម្ដែងក្ដីរីករាយក្រោយ កីឡាកររបស់ខ្លួនធ្វើបានល្អលើសពីការគិតទុក។
លោកផេងប៉ូលីនបាននិយាយនៅក្រោយចប់ប្រកួត ថា សម្រាប់ការប្រកួតនៅថ្ងៃនេះលោកមានទឹកចិត្តក្នុងការដឹកនាំ
ដល់ក្រុមកីឡាករកីឡាការិនីតាំងពីស្រុកខ្មែរដោយសារការ
ហ្វឹកហាត់របស់គាត់។

មកដល់កន្លែងនេះយើងឃើញសមត្ថភាពរបស់គាត់មានការរីកចម្រើនច្រើនហើយនៅក្នុងលក្ខខណ្ឌប្រកួតប្រជែងក្នុងលំដាប់ក្រុមដែលដណ្ដើមមេដាយមិនមែនប្រកួតប្រជែងក្នុងក្រុមដែលជម្រុះចេញនោះទេ។
ទោះបីយើងមិនបានជាប់ចំណាត់ថ្នាក់ដែលមិនបានដល់មេដាយក៏ដោយតែក្នុងចំណាត់ថ្នាក់មួយក្នុងចំណោមកីឡាករដែលដាច់ចេញពីក្រុមដែលធ្លាក់គឺឆ្ងាយមែនទែនបានន័យថាយើងនៅក្នុងចំណោមកីឡាករកំពូលខ្លាំងៗមកពីប្រទេសផ្សេងៗ។
លោកបានបន្តថាយើងរីករាយជាមួយនឹងសមត្ថភាពរបស់អត្ថពលិកយើងដែលមានការរីកចម្រើនដោយអាចមើលឃើញផ្លូវដែលឈ្នះសម្រាប់កីឡាករទៅថ្ងៃអនាគតបន្តទៀត។

ប្រសិនបើនិយាយពីផ្លូវ គឺវាខុសពីអ្វីដែលយើងរំពឹងទុក ដែលសឹងតែគុណនឹង៣, គុណនឹង៤ នៅក្នុងការហ្វឹកហាត់ ហើយយើងខំប្រឹងជំនះទាំងអស់ហើយដល់យើងនាំមុខគេរហូតដល់ ១នាទីឯណោះ ប៉ុន្តែចុងក្រោយមកដល់ជុំទី២ បាន ២ជុំកន្លះយើងមានបញ្ហាសាច់ដុំដោយសារការដែលយើងឡើងក្នុងរយៈពេលយូរអត់ដូចគេប៉ុន្តែកម្រិតល្បឿននិងកំហាប់កម្លាំងជើងគឺយើងលើសស្មើនឹងជើងខ្លាំងទាំងអស់នៅក្នុងអាស៊ាន។

នេះជាអ្វីដែលយើងពេញចិត្តនឹងការបង្ហាញទម្រង់ប្រកួត
របស់គាត់ហើយចំនុចហ្នឹងយើងអត់ចាត់ទុកថានេះជាការចាញ់ទេតែវាជាអ្វីដែលយើងកំពុងតែមានអ្វីមួយដែលស្មានមិនដល់ដើម្បីយើងសិក្សាពីវាដើម្បីអាចឱ្យគាត់រត់បានច្រើននឹងការឡើងជាងមុន ៕

អត្ថបទដែលជាប់ទាក់ទង