សម្តេចតេជោ ផ្តាំទៅសហរដ្ឋអាមេរិកថា ការគប់ស្បែកជើងមិនមែនជារឿងតូចតាចទេ ហើយបើអាមេរិកចាត់ទុកថានេះជារឿងបញ្ចេញមតិនោះលើពិភពលោកក៍គ្មានច្បាប់ទម្លាប់ទៀតដែរ
ភ្នំពេញ៖ សម្តេចតេជោលើកឡើងថា សម្តេចតេជោមិនអោយសហរដ្ឋអាមេរិកចាត់វិធានការផ្លូវច្បាប់លើបុគ្គលដែលយកស្បែកជើងគប់សម្តេចនោះទេ ក៍ប៉ុន្តែសម្តេចតេជោចោទសួរថា ប្រសិនបើសហរដ្ឋអាមេរិកចាត់ទុកថាអំពើហិង្សានោះ ជាការបញ្ចេញមតិ នោះចរន្តបែបនេះនឹងមានគ្រប់ទីកន្លែង។
សម្តេចតេជោ បញ្ជាក់ថាបើនៅសហរដ្ឋអាមេរិក អាចគប់នឹងស្បែកជើងបាន នោះនៅស្រុកខ្មែរក៍ធ្វើបានដែរ ដែលនេះជាការឡងមួយដ៍អាក្រក់ តែសម្តេចតេជោ មិនលើកទឹកចិត្តអោយធ្វើសកម្មភាពសងទៅវិញដូច្នេះទេទេ។
សម្តេចតេជោជឿថាសហរដ្ឋអាមេរិកកំពុងតែធ្វើការស៊ើបអង្កេតហើយ ហើយសម្តេចតេជោមិនទាមទារអោយដាក់ទោសទេ តែអាមេរិកត្រូវធ្វើតាមច្បាប់។
នេះជាសារផ្តាំផ្ញើរដល់ទូតអាមេរិកនៅកម្ពុជា ហើយសម្តេចតេជោ មិនអោយក្រសួងការបរទេសធ្វើកំណត់ទូតទៅសហរដ្ឋអាមេរិកនោះទេ ហើយសម្តេចតេជោបញ្ជាក់ម្តងទៀតគឺមិនអោយចាត់វិធានការផ្លូវច្បាប់លើជននោះទេ។
តាមរយះទស្សនកិច្ចនៅសហរដ្ឋអាមេរិក សម្តេចតេជោលើកឡើងថាការការពារសន្តិសុខសហរដ្ឋអាមេរិកធ្វើបានល្អជាងគេបំផុតលើលោក ហើយសូម្បីតែកងអង្គរក្ស អ្នកបើកទ្វារឡានក៍ជាអាមេរិកដែរ ហើយករណីនេះ នេះជារឿងរបស់សហរដ្ឋអាមេរិកសុទ្ធសាធ ។
សម្តេចតេជោ បញ្ជាក់ម្តងហើយម្តងទៀត គឺអត់សំណូមពរអោយអាមេរិកចាត់វិធានការលើជននោះទេ គឺអាស្រ័យលើច្បាប់អាមេរិក ។