ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការខណ្ឌឬស្សីកែវ បន្តចុះធ្វើសៀវភៅស្នាក់នៅ «ក២» សៀវភៅគ្រួសារ «ក៤» និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋក្នុងមូលដ្ឋាន ដោយឥតគិតថ្លៃ

177

 

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េតអធិការនគរបាលខណ្ឌឫស្សីកែវ ក្រោមជំនួយ និងបច្ចេកទេសពីការិយាល័យគ្រប់គ្រងការ ស្នាក់នៅតំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្តចុះធ្វើ សៀវភៅស្នាក់នៅ «ក២» សៀវភៅគ្រួសារ «ក៤» និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរដោយឥតគិតថ្លៃ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អមដោយលោកវរសេនីយ៍ទោ ថន ថេន អធិការរងខណ្ឌ លោកវរសេនីយ៍ត្រី មៀច ណូន នាយផ្នែក នាយនគរបាលប៉ុស្ដិ៍ទាំង៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តចុះពិនិត្យ និងចុះហត្ថលេខាដោយផ្ទាល់លើសៀវភៅស្នាក់នៅ «ក២» សៀវភៅគ្រួសារ «ក៤» និងសំណុំឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ក្រៅពីធ្វើផ្ដល់ដល់ប្រជាពលរដ្ឋ ចំនួន៦សង្កាត់ផ្សេងទៀត ជូនប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ការផ្ដល់សៀវភៅស្នាក់នៅ «ក២» សៀវភៅគ្រួសារ «ក៤» និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ មានការវាយតម្លៃរកឃើញថា ប្រជាពេលរដ្ឋ ដែលពុំទាន់បានធ្វើនៅឡើយ នៅមានចំនួនច្រើនដែរ នោះក្រុមការងារនឹងនៅតែបន្តរៀបចំចុះធ្វើផ្ដល់ដល់លំនៅដ្ឋាន តាមទីតាំងនានា ដូចជា តាមបុរី និងតាមវត្តអារាមជាដើម ឱ្យបានគ្រប់ក្រុមគ្រួសារ ជូនប្រជាពលរដ្ឋ ដែលមានរយៈពេលជិត៣ខែមកហើយ បើគិតចាប់ពីថ្ងៃទី០៧ ខែមីនា ដល់ថ្ងៃទី១៧ ខែឧសភា។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ក៏សូមអំពាវនាវសាជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដាភូមិទាំងអស់ ដែលបានកាត់ខ្វៀលពីភូមិមួយទៅភូមិមួយ ពីសង្កាត់មួយទៅសង្កាត់មួយទៀត ជាពិសេសសង្កាត់ ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២ ក្រៅពីសង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចំរេះទី១ និងទី២ សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ឫស្សីកែវ ដែលទើបបំបែកថ្មី ក្នុងមូលដ្ឋានខណ្ឌទាំងអស់ ឱ្យអញ្ជើញទៅធ្វើសៀវភៅស្នាក់នៅ «ក២» និងសៀវភៅគ្រួសារ «ក៤» ឱ្យបានគ្រប់ក្រុមគ្រួសារ ពីក្រុមការងារជំនាញរង់ចាំធ្វើប្ដូរ និងផ្ដល់ជូនផ្ទាល់ និងដោយឥតគិតថ្លៃ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ក៏សូមអំពាវនាវឱ្យទៅធ្វើនៅតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ឬអញ្ជើញទៅទំនាក់ទំនងនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីជួបជំនាញផ្នែកអត្តសញ្ញាណកម្ម ក្នុងសាកសួរព័ត៌មាន និងបំពេញបែបបទធ្វើផ្តល់សៀវភៅស្នាក់នៅ «ក២» សៀវភៅគ្រួសារ «ក៤» និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា សមត្ថកិច្ច មិនអាចធ្វើផ្តល់ជូនបានទេ ចំពោះជនអន្តោប្រវេសន៍ទាំងសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ម្យ៉ាងវិញទៀត លោកអធិការ ក៏សូមអធ្យាស្រ័យប្រសិនបើមានការអាក់ខាន ដោយការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ពុំទាន់តាមតម្រូវការចាំបាច់ជាក់ស្តែងផ្សេងៗ ដោយសារកត្តាមូលហេតុសំខាន់ៗមួយចំនួន។

ក្នុងអនុក្រឹត្យបានបញ្ជាក់ទៀតថា ជនគ្រប់រូប ដែលជាអ្នកទទួលខុសត្រូវចម្បងនៃគេហដ្ឋាននីមួយៗ ទោះជាជននោះជាម្ចាស់ផ្ទះក្តី ឬជាអ្នកជួលក្តី មានកាតព្វកិច្ចចុះក្នុងសៀវភៅស្នាក់នៅ នូវឈ្មោះមនុស្សគ្រប់រូប ដែលរស់នៅជាប់លាប់ជាមួយខ្លួន។ សៀវភៅទាំងពីរនេះ ក៏ជាឯកសារបញ្ជាក់អត្តសញ្ញាណដ៏សំខាន់ផងដែរ សម្រាប់យកទៅធ្វើជាសក្ខីកម្មក្នុងការធ្វើលិខិតស្នាមចាំបាច់ផ្សេងៗដទៃទៀត៕

អត្ថបទដែលជាប់ទាក់ទង