លោកអភិបាលខណ្ឌបឹងកេងកង ចុះចែកអំណោយ ដល់ប្រជាពលរដ្ឋទីទ័លក្រ ៥៨គ្រួសារតាមខ្នងផ្ទះ
ភ្នំពេញ៖បងប្អូនប្រជាពលរដ្ឋទីទ័លក្រប្រមាណ៥៨គ្រួសារដែលមានលំនៅស្ថានស្របដងផ្លូវឌឿងហែមពោលគឺផ្លូវលេខ២៨០ក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី៣ .ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានអោយដឹងថាអំណោយដែលចែកជូនប្រជាពលរដ្ឋទីទ័លក្រទាំង៥៨គ្រួសារនៅថ្ងៃនេះដោយក្នុងមួយគ្រួសារៗទទួលបានអង្គរ២៥គីឡូក្រាម .មី១០កញ្ចប់.ទឹកត្រី និងម៉ាសផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងថាការផ្ដល់អំណោយជូនដល់បងប្អូនទីទ័លក្រនៅពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរលោកធឹម សំអានអភិបាលខណ្ឌបឹងកេងកងបានបន្តទៀតថាដោយធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដែលមាន០៧សង្កាត់ និង បងប្អូនអាជីវករតាមផ្សារក្នុងមូលដ្ឋានខណ្ឌបឹងកេងកងព្រមទាំងអតិថិជនតាមបណ្ដាផ្សារនិមួយៗសូមអោយមើលថែទាំសុខភាព និង ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕