ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​យុទ្ធជន​នៅ​ទីក្រុង Mariupol ជិត ៧០០​នានាក់បាន​ប្រគល់​ខ្លួនឲ្យ ​រុស្ស៊ី​

87

 

ស្ស៊ី៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ក្រុម​យុទ្ធជន​អ៊ុយ​ក្រែ​ន​ជិត ៧០០​នាក់​ទៀត​បាន​ទម្លាក់​អាវុធ​ចុះ​ប្រគល់​ខ្លួន​នៅ​រោងចក្រ​ផលិត​ដែកថែប​ក្នុង​ទីក្រុង ​Mariupol ក្នុង​រយៈពេល ២៤ម៉ោង​កន្លង​មក ប៉ុន្តែ​មាន​សេចក្ដីរាយការណ៍​ថា ​ ក្រុម​មេដឹកនាំ​នៅតែ​បន្ត​លាក់ខ្លួន​នៅ​ខាងក្នុង​ ជា​ការ​ពន្យារ​ពេល​ចុង​បញ្ចប់​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរ​ឈាម​យូរ​បំផុត របស់​អឺរ៉ុប ​រយៈកាល​ជាច្រើន​ទសវត្សរ៍​មកនេះ​។

​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​បាន​ដាក់​ពាក្យ​ជា​ផ្លូវ​ការ​ចូល​ជា​សមាជិក​អង្គការ​ណា​តូ ដែល​នាំមក​នូវ​ការពង្រីក​ឥទ្ធិពល​យោធា​យ៉ាង​ខ្លាំង​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​លើក​ឡើង​ជា​យូរ​មក​ហើយ​ថា ​ជា​ហេតុផល​ចម្បង​មួយ​របស់​លោក​សម្រាប់​ការ​ចាប់ផ្ដើម “​ប្រតិបត្តិការ​សឹក​ពិសេស​” ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​។​ ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​និយាយ​ថា ការ​ប្រគល់​ខ្លួន​របស់​ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន ៦៩៤​នាក់​ទៀត​មាន​ន័យថា មនុស្ស​សរុប​ចំនួន ៩៥៩​នាក់​បាន​ទម្លាក់​អាវុធ​របស់​ពួកគេ​ចុះ​នៅ​រោងចក្រ​ដែកថែប​ដ៏​ធំ Azovstal ជា​មូលដ្ឋាន​រឹងមាំ​ចុងក្រោយ​របស់​ក្រុម​អ្នកការពារ​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ទីក្រុង​នោះ​។​

​ប្រសិនបើ​មានការ​បញ្ជាក់ សេចក្តី​ប្រកាស​របស់​រុស្ស៊ី​នឹង​ដោះស្រាយ​អាថ៌កំបាំង​ជាច្រើន ​ជុំវិញ​ជោគ​វាសនា​របស់​យុទ្ធជន​រាប់​រយ​នាក់​នៅ​ក្នុង​រោងចក្រ​នេះ ចាប់​តាំង​ពី​អ៊ុយ​ក្រែ​ន​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ស្នេហា​ជាតិ​ទាំងអស់​ឈប់​ប្រយុទ្ធ​តទៅទៀត​៕

អត្ថបទដែលជាប់ទាក់ទង