ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅ សហគមន៏ចំនួន៤ក្នុងឃុំចំនួន៣ ខេត្ដតាកែវ ទទួលបានគម្រោងពិពិធកម្មសេដ្ឋកិច្ច ជនបទសម្រាប់កសិករ ដែលមានចំណូលទាប និងគម្រោងចែកចាយទឹកស្អាត ដើម្បីអនាគតទាំងអស់គ្នា ជំនួយឥតសំណងមិត្ដចិន

184

តាកែវ៖ ប្រជាពលរដ្ឋ រស់នៅសហគមន៏ចំនួន៤ ក្នុងឃុំចំនួន៣ ក្នុងស្រុកគិរីវង់ ខេត្ដតាកែវ ទទួល បាន គម្រោងពិពិធកម្មសេដ្ឋកិច្ច ជនបទសម្រាប់កសិករ ដែលមានចំណូលទាប និងគម្រោងចែក ចាយទឹកស្អាត ដើម្បីអនាគតទាំងអស់គ្នា ជា ជំនួយឥតសំណង របស់មហាមិត្ដចិន ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនេះ បានប្រព្រឹត្ដទៅ នាព្រឹកថ្ងៃទី១៩ ឧសភា ២០២២ នៅឃុំគិរីចុងកោះ ។ ក្រោមអធិបតីភាពលោកសុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ លោក ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ,លោកសុខ សូកេន រដ្ឋ លេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកWu Chuanbing តំណាងស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ផងដែរ ។

លោក អ៊ុត ខុន អភិបាលស្រុកគិរីវង់ បានបញ្ជាក់ថា ៖ ស្ថានភាពផ្ទៃដី ស្រុកគិរីវង់ទាំងមូលជាតំបន់ជួរភ្នំ ខ្ពង់រាប វាលទំនាប និងមានអាងទឹក បឹងបួរ ស្ថានភាពផ្ទៃដីនេះ បានអំណោយផលលើវិស័យ កសិកម្ម ចិញ្ចឹមសត្វ ដាំដំណាំ នេសាទ និងជំនួញ ។ ជាក់ស្ដែងប្រជាពលរដ្ឋស្រុកគិរីវង់ទាំងមូល ប្រកបមុខរបប ផលិតស្រូវបាន២ទៅ៣ដងក្នុងមួយឆ្នាំ និងទទួលបានទិន្នផល ៣,៥តោន ទៅ៤,២តោន ក្នុងមួយហិកតា លើផ្ទៃដីផលិតកម្ម ៣២,៨៦២ហិកតា។

លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈ ពង្រឹងមូលដ្ឋាន ស្រុកគិរីវង់ បានបញ្ជាក់ថា៖ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងសហគមន៏ទាំង៤ ,ឃុំ៣ ,ស្រុកគិរីវង់ ខេត្ដតាកែវ ទទួលបាន គម្រោងចែកចាយទឹកស្អាត ដើម្បីអនាគតទាំងអស់គ្នា ដែលជាជំនួយឥតសំណងមិត្ដចិន ។ ដើម្បីជួយដល់ពួកគាត់បន្ថែមទៀតនោះ សម្តេចវិបុលបញ្ញាសុខ អាន បានបង្កើតឱកាសដល់កសិកម្មចំនួន១៣នៅទូទាំងស្រុក ដែលសហគមន៍ទាំងនោះមានមុខរបបដូចជា ឥនទាន ផ្គង់ទឹកស្អាត,បន្លែ, ជី, ប្រេង ,ស្រូវពូជ សម្រាប់ជួយដល់សមាជិក សហគមន៏ ដើម្បីឲ្យពួកគាតយកទៅបង្កើតផ្សារ កសិផលផ្ទាល់ ។ កន្លងមកកសិករដែលកំពុងរស់នៅសហគមន៏ទាំង៤ ក្នុងឃុំ ៣ ស្រុកគិរីវង់ពួកគាត ទទួលបានបង្កើន មុខរបប រីកចម្រើនច្រើន ហើយពួកគាត ទទួលបានឥណទាន ខ្នាតតូចរួចគាតបានយកទៅពង្រីកមុខរបប ដាំដំណាំជីវគ្គ ចម្រុះ បន្លែសេរីរាង និងបន្លែធម្មជាតិ សម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារ (ផ្សារភូមិ១ ផលិតផល១) ។

លោកបន្ដថា៖ គោលដៅយើងផ្ដល់ឥណទានសំខាន់ចំនួន៣គឺឃុំគិរីចុងកោះ ឃុំសោម និងឃុំតាអូដែលក្នុងនោះផ្តោតសំខាន់ទៅលើសមគមន៍ កសិកម្មចំនួន០៤ គឺសហគមន៍សិកម្មភូមិ បមាន ជ័យ,សហគមន៍សិកម្មពីងពុងសុខសែនជ័យ , សហគមន៍សិកម្មទំនប់អាងស្រែកែស.សហគមន៍សិកម្មគិរីឧត្តមតា ។ កន្លងមកសហគមន៏ទាំង នេះគេបានយកទៅពង្រីកមុខរបប ទទួលបាន ផលច្រើន ហើយជីវភាពធូរ ធារទៀតផង ។
លោកWu Chuanbing តំណាងស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ ដែរថា៖ ចិននៅតែបន្ដសហប្រតិបត្ដិការជួយជា មួយសហគមន៏ទាំង៤ ក្នុងស្រុកគិរីវង់នេះ ឲ្យតែបងប្អូនពេញចិត្ដ ឲ្យយើងខ្ញុំជួយ ទាំងផ្នែកកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៏ និងវប្បធម៏នៅកម្ពុជា ។

លោក ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា៖ រាជរដ្ឋភិបាលកម្ពុជា និងខិតខំអភិវឌ្ឍន៏វិស័យទឹស្អាតឲ្យបងប្អូន នៅជនបទ បានទឹកស្អាត ប្រើប្រាស់ គ្រប់ៗគ្នា នៅឆ្នាំ២០២៥ ។ ជាក់ស្ដែងថ្ងៃនេះ យើងបានជំនួយឥតសំណងពីមហាមិត្ដចិនជួយដល់ជីវភាព បងប្អូនរស់នៅសហគមន៏ទាំង៤ ក្នុងឃុំ៣ នៅស្រុកគិរីវង់នេះ មានជីវភាពធូធារហើយ យើង និងបន្ដជួយបងប្អូនរស់នៅសហគមន៏ ក្នុងស្រុក ផ្សេងៗទៀត ឲ្យមានជីវភាពធូរធារ ។ ហើយយើងតាងនាម ជាប្រជាពលរដ្ឋ សូមអគុណសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល សម្ដេចលោកបានខិតខំគៀងគរ ពីបណ្ដាមហាមិត្ដចិន បណ្ដាដៃគូរពាណិជ្ជកម្ម ផ្សេងៗមកចូលរួមអភិវឌ្ឍន៏ប្រទេសជាតិឲ្យ
រីកចម្រើនរហូនដល់សពថ្ងៃនេះ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង