ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំតំណាងស្ថានទូតប្រចាំ នៅកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន

146

ខេត្តសៀមរាប : ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំតំណាងស្ថានទូតប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលស៊ីម៉ាក់។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជម្រាបប្រាប់ដល់តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនថា ដំណើរទស្សនកិច្ចនាថ្ងៃនេះ គឺជាការស្វែងយល់អំពីសមិទ្ធផលសម្រេចបាននៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដែលជាលទ្ធផលបានមកពីមរតកនៃសង្រ្គាមរ៉ាំរ៉ៃអស់រយៈពេលជាង ៣ទសវត្សរ៍នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់គ្រប់បែបយ៉ាងរបស់កងកម្លាំងបោសសម្អាតមីន/គ្រាប់នៃមជ្ឈមណ្ឌលស៊ីម៉ាក់រយៈពេល ៣០ឆ្នាំ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន/គ្រាប់ ដែលនេះសបញ្ជាក់ឲ្យឃើញពីយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាស្ថាបនិកសន្តិភាព ព្រមទាំងមានចូលរួមឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត៕

អត្ថបទដែលជាប់ទាក់ទង