ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៧០ឆ្នាំនៃដំណើរកិច្ច សហការផ្នែកអប់រំ រវាងអូស្ត្រាលីនិងកម្ពុជា

222

 

ភ្នំពេញ៖ កាលពីថ្ងៃអង្គារ ឯកឧត្តម ឯកអគ្គរាជទូត Kang រួមជាមួយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានប្រារព្ធខួប ៧០ឆ្នាំ នៃដំណើរកិច្ចសហការផ្នែកអប់រំ រវាងអូស្ត្រាលីនិងកម្ពុជា។

កម្មវិធីនេះត្រូវបានប្រារព្ធឡើង ដោយមានការស្វាគមន៍ដល់អតីតនិស្សិតអាហារូបករណ៍អូស្ត្រាលី ចំនួន៦០នាក់ ដែលទើបបញ្ចប់ការសិក្សារបស់ពួកគេក្នុងប្រទេសអូស្ត្រាលី ព្រមទាំងមានការលាជូនពរអ្នកទទួលអាហារូបករណ៍អូស្ត្រាលីចំនួន៨០នាក់ ដែលនឹងចាកចេញទៅសិក្សានៅប្រទេសអូស្ត្រាលី។

ឯកអគ្គរាជទូត Kang បានមានមតិកត់សម្គាល់ ពីរបៀបដែល អាហារូបករណ៍អូស្ត្រាលី កាន់តែមានបរិយាបន្នភាពច្រើនឡើង តាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពជាមួយក្រសួងកិច្ចការនារី ដោយស្ត្រីមានចំនួនពាក់កណ្តាលនៃអ្នកដែលទទួលបានអាហារូបករណ៍ទាំង៨០នាក់នេះ។

ស្ថានទូតអូស្ត្រាលី សូមជូនពរអ្នកដែលទទួលបានអាហារូបករណ៍ហើយនឹងចាកចេញទៅប្រទេសអូស្ត្រាលីទាំងនេះ ជួបតែសំណាងល្អនៅអូស្ត្រាលី ហើយទន្ទឹងរង់ចាំមើលពីរបៀបដែលអតីតនិស្សិតដែលត្រឡប់មកវិញនេះ ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង