ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃ២៣ឧសភាបិទស៊ីហ្គេម តែកម្ពុជានៅ បន្តរកបានមេដាយ

88

ភ្នំពេញ៖ថ្ងៃទី២០ឧសភាម្សិលម៉ិញនេះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជានៅបន្តរកបានមេដាយបន្ថែមទៀតដូចការអះអាងរបស់ឯកឧត្តមវ៉ាត់ ចំរើនដែលជានាយបេសកកម្មកម្ពុជា
សម្រាប់ស៊ីហ្គេមមែន ។

ប្រភេទកីឡាវ៉ូវីណាមរកបានមេដាយមាសមួយគ្រឿងបន្ថែមទៀតដោយកីឡាករអេ វីរៈខាំឈីតភូថងបន្ទាប់ពីយកឈ្នះហ្វីលីពីនCarlo Von Buminaang Basanioលើវិញ្ញាសាប្រយុទ្ធ
ទម្ងន់៦៥គីឡូក្រាមនៅវគ្គផ្ដាច់ព្រ័ត្រ ។

ប្រភេទកីឡាវ៉ូវីណាមដដែលនេះក៏រកបានមេដាយសំរិទ្ធ៣គ្រឿងបន្ថែមទៀតកាលពីថ្ងៃទី២០ឧសភាម្សិលម៉ិញគឺកីឡាការិនីពៅ សុខាដែលប្រកួតវិញ្ញាសាសំដែងដាវនារីឯកត្តជន ។
វិញ្ញាសាសំដែងការពារខ្លួនបុរស១ទល់៣មានអាវុធដែលមានកីឡាករសាន សុជាតិ ជ្រិន ប៊ុនឡុង ជិន ពិសិដ្ឋ និងនី ទីហ្សា ។

មួយគ្រឿងទៀតរកបានដោយកីឡាការិនីឯម ច័ន្ទកនិកា
ដែលសម្ដែងមេគុននារី(Dragon- Tiger From Female ) ។

សម្រាប់ប្រភេទកីឡាប្រដាល់គុនខ្មែរវិញមានកីឡាករ កីឡាការិនីកម្ពុជាចំនួន៣រូបរក
បានមេដាយសំរិទ្ធគឺកីឡាការិនីស៊ឹង មួយប្រកួតក្នុងទម្ងនើ៥១គីឡូក្រាមដោយប្រកួតចាញ់ម៉ា
ឡេស៊ីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។កីឡាកររុំ សំណាងបានមេដាយសំរិទ្ធដោយប្រកួតចាញ់
ម្ចាស់ផ្ទះវៀតណាមនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើប្រភេទទម្ងន់៨១គីឡូក្រាម ។កីឡាករ
ឃុន បូរ៉ាបានមេដាយសំរិទ្ធដែរក្រោយពីប្រកួតចាញ់អ្នកប្រដាល់ថៃលើប្រភេទទម្ងន់៦០គីឡូ
ក្រាម ។

ចំពោះកីឡាប្រដាល់សកលកម្ពុជា កីឡាករ សៅ រង្ស៊ីក៏ទទួលបានមេដាយសំរឹទ្ធផងដែរ ក្រោយចាញ់កីឡាករហ្វីលីពីន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើប្រភេទទម្ងន់៥៧គីឡូក្រាម។ កីឡាករ ឣ៊ុង ភារាក់ កំពុងមានមេដាយប្រាក់ក្នុងដៃរួចហើយ ក្រោយបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ លើប្រភេទទម្ងន់ ៩១គីឡូក្រាម បន្ទាប់ពីផ្ដួលកីឡាករសិង្ហបុរី ឲ្យសន្លប់នៅទឹកទី៣ ល្ងាចមិញនេះ។

ដូច្នេះគិតត្រឹមថ្ងៃទី២០ ខែឧសភានេះ កម្ពុជាឈ្នះមេដាយសរុប ៥០គ្រឿង ក្នុងនោះមាស ៧គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ៣៤គ្រឿង (ក្នុងនោះ ៨គ្រឿងពុំទាន់ធ្វើពិធីបំពាក់ជាផ្លូវការនៅឡើយ)។
មេដាយមាស ៧គ្រឿង មានលើប្រភេទកីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាប៊ូល និងប៉េតង់ ២គ្រឿង, កីឡាវ៉ូវីណាម ២គ្រឿង, កីឡាតេក្វាន់ដូ WT ១គ្រឿង និងកីឡាចំបាប់ ១គ្រឿង។

ចំពោះមេដាយប្រាក់ ៩គ្រឿង លើកីឡាឃីកបុកស៊ីង ៣គ្រឿង, កីឡាប៊ូល និងប៉េតង់ ២គ្រឿង, កីឡាតេក្វាន់ដូ WT ១គ្រឿង កីឡាវ៉ូវីណាម ២គ្រឿង និងកីឡាចំបាប់ ១គ្រឿង។
មេដាយសំរឹទ្ធ ៣២គ្រឿង មាននៅលើកីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាប្រណាំងទូក ១គ្រឿង, កីឡាប៊ូល និងប៉េតង់ ៣គ្រឿង, កីឡាជឺជីតស៊ូ ១គ្រឿង, កីឡាវូស៊ូ ៣គ្រឿង, កីឡាតេក្វាន់ដូ WT ៣គ្រឿង, កីឡាវ៉ូវីណាម ៦គ្រឿង, កីឡាចំបាប់ ៤គ្រឿង, កីឡាការ៉ាតេ ៣គ្រឿង, កីឡាប្រដាល់សកល ៣គ្រឿង, កីឡាយូដូ ១គ្រឿង និងប្រដាល់គុនខ្មែរ ៥គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង