ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាងមូយឆ្នាំនេះ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនបានជាង១ម៉ឺនករណីនិងឃាត់ខ្លួនមនុស្សបានជិត៣ម៉ឺននាក់

128

 

ភ្នំពេញ៖ ជាងមូយឆ្នាំមកនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបគ្រឿងញៀនបានជាង១ម៉ឺនករណីនិងឃាត់ខ្លួនមនុស្សបានជិត៣ម៉ឺននាក់ រួមទាំងដកហូតបានគ្រឿងញៀនជាច្រើនរយគីឡូក្រាមផងដែរ ។

   នេះបើតាមការបញ្ជាក់អោយដឹងពីលោកនាយឧត្តមសេនីយម៉ក់ ជីតូ អគ្គស្នងការងនរគបាលជាតិ ក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងញៀន នៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ កញ្ញា២០១៨នេះ ដែលកិច្ចប្រជុំនេះមានវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយមាស វិរិទ្ធ  អគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងញៀននិងមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាច្រើនរយនាក់ទៀត។

   លោកនាយឧត្តមសេនីយម៉ក់ ជីតូ បានបញ្ជាក់ថា យុទ្ធនាការបង្ក្រាបគ្រឿងញៀនយើងធ្វើបានចំនួន៣លើក ដោយក្នុងនោះនៅឆ្នាំ២០១៧យើងធ្វើបាន២លើក និង នៅក្នុងឆ្នាំ២០១៨ ចំនួន១លើក មានន័យថា ចាប់ពីឆ្នាំ២០១៧ រហូតដល់ថ្ងៃ១៩កញ្ញា២០១៨នេះ សរុបយើងបង្ក្រាបបាន១៣១៧៥ករណីឃាត់ខ្លួន២៨៨៨៨នាក់ ស្រីចំនួន២៥០៤នាក់ ឃាត់ខ្លួនជនបរទេសបានចំនួន៤៩០នាក់ ស្មើនឹង២៣ជនជាតិ ។ករណីជូញដូរ យើងបង្ក្រាបបានចំនួន៨៨៨៩ករណី ឃាត់ខ្លួនបានចំនួន១៥៩៩៦នាក់ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនបានចំនួន៤៨៧ករណីឃាត់ខ្លួនជនសង្ស័យបានចំនូន១២៨៨៤នាក់ ស្រី៧១៩នាក់ ដកហូតបានសារធាតុញៀនចំនួន៦៧៩គីឡូក្រាមនិង៤៣១ក្រាម កញ្ឆាស្ងួតចំនួនជាង១៤២គីឡូក្រាម ។អនុវត្តដីកាចំនួន៤៦១ដីកា ឃាត់ខ្លួនជនសង្ស័យបាន៤៥២នាក់។ បង្កកអចលនទ្រព្យចំនួន១៨កន្លែង ដើម្បីរឹបអូសលក់ឡៃឡុង។

   លោកបន្តថា ដោយឡែកសម្រាប់ឆ្នាំ២០១៨ ដែលជាយុទ្ធនាកាលើកទី៣ ពោលគឺចាប់ពីថ្ងៃ១មករា ដល់ថ្ងៃទី១៩កញ្ញា២០១៨នេះ  យើងបង្ក្រាបបានចំនួន៥៥៤២ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន

១១៨៨នាក់ក្នុងនោះមានជនបរទេសចំនួន២១៥នាក់ ស្រី៣៧នាក់ លើ១៥សញ្ជាតិ ។បង្ក្រាបករណីជួញដូរគ្រឿងញៀនបានចំនួន៣៥៤៤ករណី ឃាត់ខ្លួនបានជនសង្ស័យចំនួន៦៤០១នាក់ ស្រី៦៥៣នាក់  បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនបាន១៩៥៧ករណី ឃាត់ខ្លួនបានចំនួន៤៦៨៧នាក់ ។

  លោកបានបញ្ជាក់អោយដឹងផងដែរថា ការបង្ក្រាបគ្រឿងញៀនបានយ៉ាងច្រើនករណីនេះមិនមែនចេះតែនឹកឃើញធ្វើបាននោះទេ គឺវាបានកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា មានទាំងប្រជាពលរដ្ឋ និងព្រះសង្ឃចូលរួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង