ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ វេណេស៊ុយអេឡា ឃុំខ្លួនម្ចាស់ផ្សារទំនើប៣៤នាក់ ដំឡើងតម្លៃទំនិញ ពេលប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ច

207

ខណៈប្រជាជនវេណេស៊ុយអេឡារាប់ម៉ឺននាក់ បានរត់ ភៀសខ្លួនទៅកាន់ ប្រទេសក្បែរខាង ដើម្បីគេចេញ ពីវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេនោះ  តុលាការ វេណេស៊ុយអេឡា បានឃុំខ្លួន ម្ចាស់ផ្សារទំនើប៣៤នាក់ ពីបទលាក់បាំង និងដំឡើងតម្លៃម្ហូបអាហារ ទំនិញ ដោយខុសច្បាប់។

ថ្លែងនៅក្នុងសុន្ទរកថា នៅលើកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ លោក ម៉ាឌូរ៉ូ បានថ្លែង ថា យើងបានឃុំខ្លួនម្ចាស់ផ្សារទំនើប៣៤នាក់ ដែលបានលាក់បាំង និងដំឡើងតម្លៃម្ហូបអាហារ ដោយខុសច្បាប់ ហើយខ្ញុំសូមលើកទឹកចិត្តឱ្យប្រជាជនវេណេស៊ុយអេឡា ទាំងអស់ ហ៊ាននិយាយ និងរាយការណ៍ប្រាប់អាជ្ញាធរ បើសិនជាបានឃើញ ឬក៏ជួបប្រទះការដំឡើងតម្លៃទំនិញ មិនត្រឹមត្រូវ ដើម្បីទប់ស្កាត់អំពើឆក់ប្លន់៕

អត្ថបទដែលជាប់ទាក់ទង