ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស សុខា:ឈ្នះ ឬ ចាញ់មិនត្រូវបោះបង់ចោល ការប្រកួត ឬ ឈល់លេងកីឡាឡើយ

107

​ភ្នំពេញ:ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និង មធ្យមសិក្សាឯកទេស ទូទាំងប្រទេស ឆ្នាំ២០១៨បានចាប់ផ្ដើម បើកជាផ្លូវការហើយ នាល្ងាចថ្ងៃទី២០កញ្ញា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។

​លោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា លោកវ៉ាត់ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាបានអញ្ជើញ ចូលរួមក្នុងពិធីសម្ភោធ បើការប្រកួតកីឡានិស្សិតប្រចាំឆ្នាំនេះ ។ ការប្រកួតនេះ
គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨កញ្ញា ។

​មានគ្រឹះស្ថានឧត្តមសិក្សា និង មធ្យមសិក្សាឯកទេសចំនួន២២គ្រឹះស្ថាន បានបញ្ជូនក្រុមកីឡាករ-កីឡាការិនី របស់ខ្លួនមកចូលរួមប្រកួត ដែលក្នុងនោះមានគ្រឹះស្ថានចំនួន ៨មកពីបណ្ដាខេត្តនានា ។

​កីឡាចំនួន៦ប្រភេទត្រូវបានដាក់ឲ្យប្រកួតដែល ក្នុងនោះមានប្រភេទ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់និង កីឡាវាយកូនឃ្លីលើតុ ។ ​បាល់ទាត់បុរសចំនួន១៣ក្រុម បាល់ទះបុរស៤ក្រុម បាល់បោះបុរស៥ក្រុម និងនារី៤ក្រុមអត្តពលកម្ មមាន១៥គ្រឹះស្ថាន ក្នុងនោះកីឡាករ៧០នាក់ កីឡាការិនី៣៥នាក់។ប៉េតង់ដែលមានតែបុរសនោះ មកពី៦គ្រឹះស្ថានដែលមានកីឡាករចំនួន២៤រូប និង វាយកូនឃ្លីលើតុមកពី៨គ្រឹះស្ថាន ដែលមានកីឡាករ២៤រូប ។សរុបកីឡាករ-កីឡាការិនីដែលចូល រួមប្រកួតឆ្នាំនេះ មាន៦៨១នាក់ ក្នុងនោះ៩៤នាក់ជាកីឡាការិនី ។


​លោកស សុខាបានធ្វើការកត់សំគាល់ថា រយៈពេល ៥ ឆ្នាំចុងក្រោយនេះ កីឡានៅប្រទេសកម្ពុជាមានការរីក ចម្រើនគួរឲ្យកត់សំគាល់ ។កម្ពុជាមិនត្រឹមតែដណ្ដើម បានមេដាយមាសក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមប៉ុណ្ណោះទេតែបានកម្រិតទ្វីបអាស៊ី និង ពិភពលោកទៀតផង ។
ជាមួយនឹងការប្រកាសបើកការប្រកួតប្រចាំឆ្នាំនោះ លោករដ្ឋលេខាធិការ បានសំណូមពរឲ្យអត្តពលិក ទាំងអស់មានការអធ្យាស្រ័យ ចំពោះអាជ្ញាកណ្ដាល ចៅក្រមរាល់កំហុស ដោយអចេតនាដែលបានកើតឡើង ។

លោករដ្ឋលេខាធិការបានមានប្រសាសន៍ថា ទោះបីចាញ់ឬឈ្នះ ក្នុងការប្រកួតមិនត្រូវបោះបង់ និងឈប់លេងកីឡា ឡើយគឺត្រូវចេះអាធ្យាស្រ័យ គ្នាទៅវិញទៅមកក្នុងនាម ជាកីឡាកររបស់កម្ពុជាពីព្រោះ ការលេងកីឡាមានសារប្រយោជន៍ សម្រាប់មនុស្សគ្រប់វ័យក្នុងការទទួល បាននូវសុខភាពល្អទំាងផ្លូវកាយ ផ្លូវចិត្តនិងជួយឲ្យជផៀសផុត ពីភាពអសកម្មផ្សេងៗក្នុងសង្គម។

អត្ថបទដែលជាប់ទាក់ទង