ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំណីអាហារ​ដែល​ខូច​​​​​​​​​​​គុណភាព ប្រភេទសាច់មាន់ និងនំ ជាង១តោន ត្រូវដុត​កម្ទេ​​​​​​​​​​​​​​​​​​​​​​​​​​ច​ចោ​ល

114

ខេត្តបាត់ដំបង៖​ អគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃទី២១កញ្ញានេះ បានឲ្យដឹងថា ចំណីអាហារ​ដែល​ខូច​​​​​​​​​​​គុណភាព មានដូចជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សាច់មាន់ ​​​​​​​​​​​ស្លាបមា​​​​​​​​​​​​​​​​​​​​​​ន់ ជើងមាន់ ឆ្អឹង​មាន់​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​សរុប ទម្ងន់ ១.០៥៥ គីឡូក្រាម និង​​​​​​​​​​​​​ នំ ចម្រុះ ​ខូចគុណភា​​​​​​​​​​​ព ៥០ គីឡូក្រាម ​​​​​​​​​​​​​ត្រូវបាន កំលាំង​ជំនា​​​​​​​​​​​​ញ​របស់​សាខា​​​​​​​​​​​​​​​​​​​​​កាំកុងត្រូល នៅ​ព្រឹក​ថ្ងៃទី ២០ ​​​​​​​​​​​​​​​​ខែ ឆ្នាំ បានធ្វើ​ការ​​​​​​​​​​​​ដុត​កម្ទេ​​​​​​​​​​​​​​​​​​​​​​​​​​ច​ចោ​ល នៅ​នឹង​ព្រំដែន​មាត់ច្រកប៉ុស្តិអូររំដួលនោះ​តែម្តង ​​​​​​​​​​​​​ដោ​យ​មាន ​​​​​​​​​​​​ការចូលរួម​ពី ​​​​​​​​​​​​លោក អភិបាលរង​​​​​​​​​​​​​ស្រុក ភ្នំព្រឹក ​​​​​​​​​​​​និង​គ្រប់​ស្ថា​​​​​​​​​​​ប័ន​ពា​​​​​​​​​​​​​​​​​​​​​​​​ក់ព័ន្ធ ដូចជា កំលាំង​គ​​​​​​​​​​​​​​​​យ និង​ប៉ូលិស​​​​ ស្នាក់ការ ។

សូមបញ្ជាក់ថា សាខាកាំកុងត្រូលខេត្តបាត់ដំបង ប៉ុស្ដិ អូររំដួល នៅ ថ្ងៃទី ១៩​ ខែកញ្ញា​ ឆ្នាំ២០១៨ បានធ្វើការត្រួតពិនិត្យទំនិញ នាំចូល ពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិអូររំដួលដេាយស្ទាក់ ចាប់បាន នូវ សាច់មាន់ ស្លាបមាន់ ជើងមាន់ ឆ្អឹងមាន់ ខូចគុណភាពទម្ងន់១.០៥៥ គីឡូក្រាម នំខូចគុណភាពចំរុះ ៥០ គីឡូក្រាម ដែលបង្កប់ ក្នុងរទេះដឹកបន្លែផ្លែឈើ ដោយបានយកទៅដុតកំទេចចេាល នៅ ថ្ងៃទី ២០​ ខែកញ្ញា​ ឆ្នាំ២០១៨ ដេាយមាន ការចូលរួមពី លោកអភិបាលរងស្រុក ភ្នំព្រឹក និងគ្រប់ស្ថាបន័រួមមាន គយ ប៉ូលិស និងស្នាក់ការ ។

បើតាមការឱ្យដឹងពីលោក ​​​​​​​​​​​​​​​​​​​​​​​​​​ហាក់ សុខ​រិ​ន ប្រធាន​សាខា​​​​​​​​​​​​​​​​​​​​​​​​​​​ កាំកុងត្រូល​ប្រចាំ​​​​​​​​​​​​​ខេត្ត​បាត់​​​​​​​​​​​​​​​​​​​​​​​​​ដំបង បាន​ប្រាប់ឱ្យដឹងថា មួយរយៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ​ កម្លាំង​របស់​​​​​​​​​​​​​​​​​​​​​​​​​លោក បានធ្វើការ​រឹត​​​​​​​​​​​​​​​​​បន្តឹង​នូវ​ទំនិញ​នា​​​​​​​​​​​​​​​​​​​​​​​​​នា​ដែល​នាំចូល​​​​​​​​​​​​​​​​​​​​​​​​មកពី​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​ទៅលើ​គុណភាព​​​​​​​​​​​​​​​​​​​​​​​ និង​ទប់ស្កាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អោយបាន​នូវ​រប​​​​​​​​​​​​​​​​​​​​​​​ស់​ដែល​ខូចគុណភាព ព្រោះ​វា​អា​​​​​​​​​​​​​​​​​​ច​ធ្វើអោយប៉ះ​​​​​​​​​​​​​​​​​​​​​​​​​​​ពាល់​ដល់​សុខភាព​ប្រជាព​​​​​​​​​​​​​​​​​លរដ្ឋ​ដែល​​​​​​​​​​​​​​ទិញ​យក​​​​​​​​​​​ទៅ​ពិសា៕

អត្ថបទដែលជាប់ទាក់ទង