ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេង ស្រឿនស្វាគមន៍អ្នកប្រដាល់ថៃសេន សាក់

131


​ភ្នំពេញ:លើសង្វៀនBoostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២៣កញ្ញាអ្នកប្រដាល់កម្ពុជា
សេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេសថ្ងកខេត្តស្វាយរៀងនឹងស្វាគមន៍អ្នកប្រដាល់ថៃសេន សាក់(Sen Sak)ដោយប្រកួត
គ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

​នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង២រូបនេះជួបប្រកួតគ្នា ។អ្នកប្រដាល់ថៃរូបនេះមិនសូវមាននរ
ណាស្គាល់ឡើយព្រោះគេកម្រនឹងមកប្រកួតស្រុកខ្មែរណាស់ម្ល៉ោះហើយសមត្ថភាពគេប៉ុណ្ណាៗនោះមិនសូវមានអ្នកដឹងដែរ ។ តែបើតាមការឲ្យដឹងពីលោកថៃ អ៊ូដែលជាអ្នកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថា

សេន សាក់គេមានសមត្ថភាពប្រហែលគ្នានឹងសេង ស្រឿនដែរទេព្រោះលោៅកមិនអាចយកអ្នកខ្លាំងជាង ឬ ខ្សោយជាងពេកមកប្រកួតបានឡើយ ។​សេង ស្រឿនជាអ្នកប្រដាល់មួយរូបដែល ពេលខ្លះគរវ៉ៃបានល្អឥតខ្ចោះតែម្ដង តែពេលខ្លះគេវ៉ៃអន់មែនទែនតែម្ដង ។ គេទាត់ និងប្រើកណ្ដាប់ដៃបានល្អតែពេលខ្លះ កណ្ដាប់ដៃបញ្ចេញទៅវ៉ៃចំគូប្រកួតដោយចៃដន្យប៉ុណ្ណោះ ។អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៣ដង ចាញ់១៥ដងស្មើពិន្ទុ ១ ដង ។

​ចំពោះអ្នកប្រដាល់ថៃសេន សាក់វិញគេមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ ៥២ដង និងចាញ់៧ដង ។ជំនួបគ្នា
រវាងអ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាឈ្នះនោះឡើយ ។

អត្ថបទដែលជាប់ទាក់ទង