ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរប្ដេជ្ញាបម្រើសេវារដ្ឋបាលសាធារណៈ ការងារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានល្អ

107

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានរួមជាមួយលោកអភិបាលរង លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ និងមេភូមិ បានជួបប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃវែង។
ក្នុងឱ្យកាសនោះអាជ្ញាធរបានសន្យាថា៖ប្ដេជ្ញាបម្រើសេវារដ្ឋបាលសាធារណៈ ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សៀវភៅស្នាក់នៅ សៀភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ព្រមទាំងសេវារដ្ឋបាលផ្សេងៗទៀត ឲ្យបានល្អប្រសើរទ្វេដង ស្របតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងឱកាសលោកអភិបាលខណ្ឌដង្កោជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ។ជាមួយគ្នាលោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើរការសាកសួរសុខទុក្ខជូនដល់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក និងបញ្ហានានារបស់បងប្អូននៅមូលដ្ឋាន ព្រមទាំងបានលើកឡើងអំពីការអភិវឌ្ឍរីក ចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរលោកអភិបាលបានថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួល បានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កន្លងមក ដែលនេះបង្ហាញអំពីការស្រលាញ់ គាំទ្រ សម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី ស្រលាញ់សុខសន្តិភាព និងត្រូវការការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត។

អត្ថបទដែលជាប់ទាក់ទង