ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រឡងយកបណ្ណបើកបរយានយន្តតាមប្រព័ន្ធ Online លើកទី០៩ឆ្នាំ២០១៨នេះ មានបេក្ខជនចូលរួមប្រឡង៣៨នាក់ ធ្លាក់តែម្នាក់គត់

1,621
ខេត្តព្រះវិហារ៖ ការប្រឡងយកបណ្ណបើកបរយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online) លើកទី០៩ ក្នុងឆ្នាំ ២០១៨ ខេត្តព្រះវិហារមានបេក្ខជនចូលរួមប្រឡងសរុប ចំនួន៣៨នាក់ ហើយក្នុងចំនួននេះបេក្ខជនដែលប្រលងធ្លាក់មានតែម្នាក់គត់។
   មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះ
វិហារ បានអោយដឹងថា នៅថ្ងៃ សុក្រ ១២កើត  ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨  គណកម្មការប្រឡងយកបណ្ណបើកបរយានយន្ត របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបើកវគ្គប្រឡងយកបណ្ណបើកបរយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម(Online) លើកទី០៩ ក្នុងឆ្នាំ ២០១៨ ដែលមានបេក្ខជនចូលរួមប្រឡងសរុប ៣៨នាក់ ក្នុងនោះ ៖ អវត្តមានចំនួន០០នាក់បេក្ខជនប្រឡងធ្លាក់ ចំនួន ០១នាក់បេក្ខជនប្រឡងជាប់ជាស្ថាពរ  ចំនួន ៣៧នាក់។
    លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារធ្លាប់ បានអោយដឹងហើយថា
នាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុ​ល​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ គឺបានធ្វើការកែប្រែប្រព័ន្ធការងារជាច្រើន ក្នុងន័យធ្វើយ៉ាងណា កុំឲ្យមានការយឺតយ៉ាវដល់បងប្អូនប្រជាពលរដ្ឋដូចជា កន្លែងចុះបញ្ជីយានយន្ត​ កន្លែងធ្វើផ្លាកលេខ​ កន្លែងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងកន្លែងប្រឡងយកបណ្ណបើកបរនេះជាដើម គឺត្រូវធ្វើតាមប្រព័ន្ធ Online ទាំងអស់ ដែលធ្វើអោយការបំរើសេវាជូនប្រជាពលរដ្ឋលើផ្នែកទាំងនេះមានភាពរហ័សទាន់ចិត្ត និងមានតម្លាភាព៕
អត្ថបទដែលជាប់ទាក់ទង