ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្ចីលុយ៤ម៉ឺនរៀល មិនសងហើយឌឺដង លើឃាតករ ឈានជាករណីឃាតកម្មចាក់សម្លាប់

90


កណ្តាល៖ នគរបាលស្រុកមុខកំពូលបានបើកប្រតិបត្តិការស្រាវជ្រាវករណី ឃាតកម្ម ចាក់សម្លាប់ជនរងគ្រោះ ដោយកាំបិតបណ្តាលឲ្យស្លាប់ ជាលទ្ធផលស្រាវជ្រាវ នាថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានវែកមុខឃើញហើយ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ជាឃាតករវ័យក្មេង១នាក់ ដែលកើតហេតុនៅថ្ងៃទី​២១កញ្ញា២០១៨ វេលាម៉ោង​៥.២០នាទី នៅចំណុច សាលាអាន់នៀកម៉ះភូមិជ្រោយ មេត្រីលើ ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

នគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនរងគ្រោះ​ ឈ្មោះម៉ាអាត នោតវ៉ាវី ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (នៅក្នុងបន្ទុកគ្រួសារ) មានស្នាមរបួស ៖មុតជ្រៅដល់បំពង់កប្រវែង៦គុណនឹង៣សង់ទីម៉ែត្រ ស្នាមមុតលើគ្រាប់ពោនរាងឆូតត្រង់ប្រវែង៣សង់ទីម៉ែត្រ, ស្នាមរលាត់ដាច់ស្បែកក្រោយថ្គាមស្ដាំនិងរបួសមុតក្រោយចង្ការខាងស្ដាំ, ស្នាមរលាត់លើ ក ខាងស្ដាំ
, ដាច់សរសៃឈាមធំ(អាក់ទែរ)។ ជនសង្ស័យ ១ នាក់ ឈ្មោះ ទ្រេស សាគីរិន ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិជ្រោយមេត្រីលើ ឃុំប្ញស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ សិស្ស ។ វត្ថុតាងចាប់យក៖ ទូរស័ព្ទ Ipone 4 ១គ្រឿង ចំណែកកាំបិតរកមិនឃើញ។

តាមចម្លើយ របស់ជនសង្ស័យ បានសារភាពថា៖ ខ្លួនបានបោះចោល ទៅក្នុងទឹកទន្លេ នៅកន្លែងជនរង គ្រោះដួលស្លាប់។ ក្រោយពីស្ដាប់ចម្លើយ របស់ជនសង្ស័យរួចជំនាញស្រុក ខេត្ត អាជ្ញាធរមូលដ្ឋាន និង វត្តមានចូល
រួមពិនិត្យហេតុ និងរុករកវត្ថុតាងដោយ CPU (អង្គការ គាំពារ ការពារ អនីតិជន) នឹងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ។

ប្រភពដដែល បានបន្តថា នៅថ្ងៃកើតហេតុ វេលា ម៉ោង៣.៣០នាទីទៀបភ្លឺ ឈ្មោះ សារី ម៉ាត់ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ បានយកសំរាមទៅបោះចោល នៅមាត់ទន្លេក្រោយសាលារៀន អាន់នៀកម៉ះ ភូមិជ្រោយមេត្រីលើ រួចបានប្រទះឃើញសាកសព ជនរងគ្រោះដេកស្លាប់ ដោយមានហូរឈាមដាបលើ (សាប) ផ្លូវដើរចុះទន្លេ រួច ក៏មានការផ្អើលឆោរឡោ ហៅអ្នកភូមិចេញមកមើល។
នៅថ្ងៃដដែលវេលាម៉ោង៥.៥៤នាទី សមត្ថកិច្ច បានទទួលព័ត៌មាន ពីលោក នាយប៉ុស្តិ៍រដ្ឋបាលឫស្សីជ្រោយ ហើយបានដឹកនាំ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍រដ្ឋបាល និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះដល់កន្លែងកើត
ហេតុដើម្បីធ្វើការពិនិត្យហេតុឃើញថា ជនរងគ្រោះឈ្មោះម៉ាអាត នោតវ៉ាវី ដេកស្លាប់ក្នុងថ្លុកឈាមលើ (សាប) ផ្លូវចុះមាត់កំពង់ទឹកជាប់និងទ្វារដែក ជញ្ជាំងសាលាក្បាលទៅទិសខាងលិច ជើងសណ្ដូក ទៅទិសខាងកើត មុខផ្ងារត្រង់មកខាងលើ ដៃស្ដាំ អង្កុញបត់ឡើងលើ ដៃឆ្វេង ជើងឆ្វេង សណ្ដូកត្រង់ ជើងខាងស្ដាំអង្កុញ ចុងជើងទល់និងទ្វារ ដែក មានពាក់ស្បែកជើងផ្ទាត់ពណ៌ខ្មៅម៉ាកFlip step ពាក់អាវយឺតដៃវែងពណ៌ខ្មៅម៉ាកUS ARMY រូបផ្កាយលាយពណ៌ក្រហមត្រឹមកែងដៃ ស្លៀកខោលីអូពណ៌លឿង ម៉ាកXian liangនិង ស្លៀកកន្សែងពណ៌ក្រហមពីក្រៅ។ជនរងគ្រោះមានកម្ពស់១,៦០ម៉ែត្រ សម្បុរសណ្ដែកបាយ កាត់សក់ខ្លី។ នៅជុំវិញកន្លែងកើតហេតុ
សមត្ថកិច្ច ពិនិត្យឃើញមាន៖ ១.ស្នាមឈាម១តក់ស្រក់ប្រឡាក់នៅលើមាត់ពាងទឹករបស់ឈ្មោះ សា អៃសះ។ ២.ស្នាមឈាមប្រឡាក់ ជញ្ជាំងផ្ទះរបស់ឈ្មោះសា អៃសះ ចំហៀងខាងលិច១កន្លែង។ ៣.ស្នាមឈាម១តក់ស្រក់ប្រឡាក់នៅលើ(សាប)មុខផ្ទះឈ្មោះសា អៃសះ
៤.ស្នាមឈាម១តក់ស្រក់ប្រឡាក់នៅលើ(សាប)ផ្លូវចុះទៅមាត់ទន្លេ ៥.ស្នាមឈាមប្រឡាក់ នៅលើ ទុយោបូមទឹកចំហៀងខាងជើងសាសព​ ៦.ស្នាមឈាមស្រក់តក់ៗជាច្រើនកន្លែងលើ(សាប) ខាងកើត ខាង លិច និង ខាង ត្បូង ។

នគរបាលមូលដ្ឋាន បានបញ្ជាក់ពីមូលហេតុ៖ មានគំនុំ (រឿងជនរងគ្រោះ ខ្ចីលុយជនសង្ស័យ ចំនួន ៤០.០០០រៀល) ជនរងគ្រោះបានខ្ចីលុយពីជនសង្ស័យ ហើយសន្យាសងវិញនៅថ្ងៃ២០ខែកញ្ញាឆ្នាំ២០១៨។ លុះព្រឹកថ្ងៃ២០.កញ្ញា.២០១៨ ពេលជនសង្ស័យទៅ ទារលុយពីជនរងគ្រោះ មិនបានហើយខឹងនិងជនរងគ្រោះ មើលងាយ តិះដៀលថែមទៀត ក៏កើតចឹត្តខឹងនិងមានគំនុំលើជនរងគ្រោះ។ នៅមុនម៉ោងកើតហេតុជនសង្ស័យ បានឃើញជន រងគ្រោះកំពុងអង្គុយមើល facebook នៅក្រោមដើមស្វាយជិតកន្លែងកើតហេតុ ក៏ដើរទៅយកកូនកាំបិតចិតបន្លែ ក្នុងធុងទឹកអំពៅរបស់ម្ដាយ មកលួចចាក់លើជនរងគ្រោះពីក្រោយចំហៀងផ្នែកបំពង់ក ដាច់សរសៃឈាមធំ បណ្ដាលឲ្យជនរងគ្រោះស្លាប់។

នគរបាលបានធ្វើការសន្និដ្ឋានថា ក្រោយពីធ្វើការពិនិត្យហេតុជនរងគ្រោះ ពិតជាស្លាប់ដោយសារជនសង្ស័យ យកកូនកាំបិតចិតបន្លែ មានដងឈើចុងស្រួច មានប្រវែងប្រហែល២តឹក មកចាក់បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នជំនាញកំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង