ផ្សព្វផ្សាយពីគុណតម្លៃ អូឡាំពិក នៅវិទ្យាល័យបាក់ទូក
ភ្នំពេញ៖ថ្ងៃទី៦កក្កដានេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ”OLYMPIC VALUE AND EDUCATION”នោវិទ្យាល័យបាក់ទូក។
កម្មវិធីនេះធ្វើឡើងមិនត្រឹមតែដើម្បីគផ្សព្វផ្សាយពី OLYMPIC VALUE AND EDUCATION
ប៉ុណ្ណោះទេតែក៏ជាការផ្សព្វផ្សាយពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម
លើកទី៣២ឆ្នាំ២០២៣ទៀតផង ។
នេះជាគម្រោងប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីអប់រំនិងផ្សព្វផ្សាយនូវព្រឹត្តិការណ៍ខាងលើនេះ ។មានសិស្សានុសិស្សចំនួន៥០នាកបានចូលរួមក្នុងកម្មវិធីនេះ ។
ក្រៅពីផ្សព្វផ្សាយនូវកម្មវិធីខាងលើក៏មានការលេងកំសាន្ដនូវល្បែងនានាដែលទាក់ទងជាមួយកីឡានិងសុខភាពដើម្បីឲ្យសិស្សានុសិស្សដែលចូលរួមបានយល់ពីផលប្រយោជន៍នៃ
ការលេងកីឡានិងឲ្យពួកគេយល់ថាកីឡាបង្កើតនូវសាមគ្គីភាព មិត្តភាព និង ភាពស្មោះត្រង់
ពិសេសកីឡានាំមកនូវសុខភាពល្អទៀតផង ។
សិស្សានុសិស្សដែលចូលរួមទាំងអស់បានសម្ដែងនូក្ដីរីករាយដែលពួកគេបានយល់កាន់តែច្បាស់ពីផលប្រយោជន៍នៃការលេងកីឡាជាពិសេសបានយល់ពី OLYMPIC VALUE AND EDUCATIONនិងពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆកនាំ២០២៣។
សូមបញ្ជាក់ថានៅថ្ងៃទី៧កក្កដាស្អែកនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹង
រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ”OLYMPIC VALUE AND EDUCATION”នោវិទ្យាល័យទួលស្វាយព្រៃបន្តទៀត៕