ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្ស័យ២នាក់ ក្លែងហត្ថលេខា សម្តេចតេជោ និង សម្តេច ស ខេង ដើម្បីអោយមន្ត្រីជំនាញ កាត់ដីអោយរាប់រយហិកតា នៅខេត្តកំពត

75

កំពត៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ សហការ​ជា​មួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ​ និង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ២​នាក់​ ពីបទ​ពាក់ព័ន្ធ​ក្លែង​ ហត្ថលេខា​ របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្ដេចក្រឡាហោម​ ស​ ខេង​។

ជនក្លែងបន្លំហត្ថលេខា សម្ដេច តេជោ ហ៊ុន សែន នឹងសម្ដេច ក្រឡា ហោម ស ខេង មានឈ្មោះ ថា មុត សុភីន
នឹង ខាងលោកតា មានឈ្មោះ ថា ស៊ូ សុវណ្ណារី ស្នាក់នៅ
ភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូកខេត្តកំពត ដោយបានក្លែងបន្លំឯកសារ រាជរដ្ឋាភិបាលកម្ពុជា នឹងហត្ថលេខា សម្ដេច តេជោហ៊ុន សែន នឹងសម្ដេច ក្រឡាហោម ស ខេង ស្នើឲ្យជួយសម្រួល ដីចំនួន
៤០០ហិចតា នៅ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចុប្បន្នបានផ្ទេរ ទៅ ភូមិព្រៃព្រាយ ឃុំ ត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។

យោងតាមលិខិត របស់អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជម្រាបជូន លោកស្រី ឈុំ ផល្លី មានលំនៅដ្ឋាន ភូមិទួលរកា ៣ សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ចុះថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ ដោយនាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ បានបញ្ជាក់ថា មិនមានឯកសារទាំង២ចុះបញ្ជីទេ ។

ជនសង្ស័យ​ត្រូវបានឃាត់ខ្លួន​នៅ​ផ្ទះមេធាវីមួយរូបនៅ​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​១​ ខែ​កក្កដា​ ឆ្នាំ​២០២២​ រួចបញ្ជូនទៅ​ខេត្ត​កំពត​ ដេីម្បី​ចាត់​ការ​បន្ត​។

អត្ថបទដែលជាប់ទាក់ទង