ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់ ដួលស្លាប់ ពេលសម្រួលចរាចរណ៍ជូនពលរដ្ឋលើដងផ្លូវ

125


ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍កាកាបទី១ ខណ្ឌ​ពោធិ៍​សែនជ័យ​ម្នាក់ បាន​ខ្យល់គងងឹងមុខដួលស្លាប់មួយរំពេច ពេលកំពុងតែបំពេញ​ភារកិច្ច​ ជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ តាមបណ្តោយផ្លូវសហព័ន្ធ​រុស្សី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោងប្រមាណ១១ថ្ងៃត្រង់ ថ្ងៃទី២២​ខែកញ្ញា ឆ្នាំ២០១៨ ។​

មន្រ្តីនគរបាលដែលបានស្លាប់បាត់បង់ជីវិត មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ទោឈ្មោះ នៅ បូរិន អាយុ៥០ឆ្នាំ មានតួនាទីជាមន្រ្តីនគរបាលទទួលបន្ទុកផ្នែកចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពរបស់លោកត្រូវបានយកមកធ្វើបុណ្យ នៅគេហដ្ឋានរបស់លោកផ្ទាល់ ដែលស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រួមនឹងកងកម្លាំងនគរបាលទាំងអស់ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សំដែងនូវកាសោកស្តាយអាឡោះអាល័យ ដោយចងចាំមិនភ្លេចនៅវីរភាព និងស្នាដៃរបស់លោកកន្លងមក ក្នុងការបំពេញភារកិច្ច ការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ និងជូនជាតិមាតុភូមិ៕

អត្ថបទដែលជាប់ទាក់ទង