ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាកាម១៨រូបបានទទួលអាជ្ញាប័ណ្ណគ្រូជំនួយ ​

116

​ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលគ្រូជំនួយតេក្វាន់ដូWTF(World Taekwondo Federatuon)ដែលបានបើកកាល ពីថ្ងៃទី១៧មកនោះបានបញ្ចប់ ហើយនៅយប់ថ្ងៃទី២១កញ្ញា ។

​វគ្គនេះឧទ្ទេសនាមដោយគ្រូជនជាតិកូរេ ដែលមានលោកChoi Yong Sok)ដែលជាគ្រូបង្វឹកជម្រើសជាតិកម្ពុជាជាអ្នកដឹកនាំ ។ វគ្គនេះមានសិក្ខាកាមចំនួន១៨រូប ដែលមកពីបណ្ដាក្លិបនានាក្នុងរាជធានីភ្នំពេញ ។បើតាមការឲ្យដឹងពីលោកជាតិ ខេមរាដែលជាសមាជិកប្រតិបត្តិរបស់ សហព័ន្ធនោះថាសិក្ខាកាម ទាំងអស់សុទ្ធទទួលបានលទ្ធផលល្អ ។

​នៅយប់ថ្ងៃបិទវគ្គលោកហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡានិងជាប្រធាន ខេមរសហព័ន្ធតេក្វាន់ដូអញ្ជើញចូលរួមជាកិត្តិយស និងផ្ដល់អាជ្ញាប័ណ្ណ ដល់សិក្ខាកាមដែលចូលរួមទាំងអស់ ។

​លោកហង់ជួន ណារ៉ុនបានមានប្រសាសន៍បានថ្លែង អំណរគុណដល់សិក្ខាកាម ទាំងអស់គ្នាដែលចូលរួមវគ្គ បណ្តុះបណ្តាលអាជ្ញាប័ណ្ណគ្រូជំនួយ តេក្វាន់ដូនេះ ដើម្បីបង្កើនសមត្ថភាព និងដើម្បីឲ្យខ្លួនមានគរុកោសល្យ និងវិធីសាស្ត្រគ្រប់គ្រាន់ក្នុង ការបង្វឹកសិស្សរបស់ខ្លួន ។
​ជាមួយគ្នានេះលោកក៏បានអរគុណ ចំពោះគ្រូឧទ្ទេសជនជាតិកូរេទាំង៣រូប ដែលបានចំណាយពេលវេលាមក ជួយបណ្ដុះបណ្ដាល ដល់ធនធានតេក្វាន់ដូកម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង