ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន គីមជាតិ ក្មួយប្រុស សម្តេចតេជោ ប្រកាសស្វែងរក ប្អូនបង្កើត៣នាក់ ដែលត្រូវឪពុកតិរិច្ឆាន ចាប់រំលោភ

142

ភ្នំពេញ៖ បន្ទាប់ពី ហេតុការណ៍គួរឲ្យសង្វេតមួយ កើតឡើងទៅលើគ្រួសារមួយ ដែលមានបងប្អូនស្រីតូចៗ៣នាក់ រស់នៅជាមួយឪពុក ហើយម្តាយចេញធ្វើការបាត់ ក៏ត្រូវឪពុកជាមនុស្សល្មោបតុណ្ហា ចាប់បង្ខំកូនស្រីបង្កើតខ្លួនឯង រួមរក្ខជាមួយខ្លួន លុះដល់ម្តាយដឹង បានត្រឹមយំឱបកូនៗ ទាំងអួលដើម.ក ដោយដំណឹងនេះ បានធ្វើឲ្យលោក ហ៊ុន គីមជាតិ ត្រូវជាក្មួយប្រុស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការអាណិតអាសូ និងបានប្រកាស តាមហ្វេសប៊ុករបស់ខ្លួន សុំឲ្យជួយរក ក្មេងៗឲ្យលោកផង ។

ក្នុងន័យ កើតចិត្តអាណិតអាសូរ និងចង់ជួយដល់កុមារីទាំង៣នាក់ លោក ហ៊ុន គីមជាតិ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចែកចាយព័ត៌មាន ដែលមានចំណងជើងថា “អាសូណាស់ព្រះអើយ!! កូនស្រី៣ ត្រូវឪពុកតិរិច្ឆាន ចាប់រំលោភ មើលហើយកំសត់ណាស់ (មានវីដេអូ)” នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់លោកថា “សូមជួយរក ពួកគាត់អោយខ្ញុំផង” ។

គួររំលឹកថា យោងតាមគណនីយហ្វេសប៊ុកមួយ មានឈ្មោះ Mam Somaly បានបង្ហោះវីដេអូមួយ មានម្តាយកូន ៤នាក់ បានឱបគ្នាយំ យ៉ាងអាណិតអាសូ ក្រោយម្តាយបានដឹងរឿងរាវ មិននឹកស្មានដល់ថា ប្តីរបស់ខ្លួន បានសម្រេចតុណ្ហា តាមការស្រែកឃ្លានជាមួយ កូនស្រីខ្លួនឯងបង្កើត ដែលទង្វើរបែបនេះ ពិតជាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់ ចំពោះជនសង្ស័យ ជាឪពុក គួរត្រូវ ផ្តន្ទាទោស មិនត្រូវលើកលែងឲ្យបានជាដាច់ខាត ។

ប្រភពហ្វេសប៊ុកខាងលើ បានរៀបរាបឲ្យដឹងទៀតថា “ត្រលប់មកពីរការិយាល័យដើរ ចូលទៅមើលហាង Mam Café កាហ្វេ ឃើញស្ត្រីវ័យកណ្តាល ជាមួយកូនតូចៗ នៅក្នុងហាង នាងបំបៅកូនតូច តែទឹកមុខពោរពេញទៅដោយ ទុក្ខក្រៀមក្រំ បន្ទាប់ក៏ឃើញបុគ្គលិកនាងខ្ញុំ ជាមួយក្មេងស្រីតូចៗ ៣ នាក់ នាងតូច២នាក់ ក្នុងចំណោម៣ ត្រូវឪពុកបង្កើតចាប់រំលោភ ពេលសួរនាងច្បង ថាតើពុកចាប់ហេតុអ្វី មិនប្រាប់ម្តាយ នាងថាខ្លាចគាត់សំលាប់ចោល ចំណែកនាងតូចជាងគេ ក៏ត្រូវតិរិឆ្ឆាននោះ រំលោភរហូតដែរនាងកណ្តាល ក៏ត្រូវប៉ុនប៉ងដូចគ្នា តែប្អូនប្រុសមកទាន់ ពេលសួរថា តើហេតុអ្វីរឿងត្រូវបែក នាងកណ្តាលបានប្រាប់ថា ខ្ញុំបានឃើញពុក រំលោភពួកគេ តែខ្ញុំភ័យប្រឹងលាក់ មិនអោយម៉ែដឹង តែក្នុចិត្តអាណិត ប្អូនស្រីពៅពេក ព្រោះគ្នានៅតូច ត្រូវពុករំលោភរហូត ទើបហានប្រាប់ម៉ែ តែខ្ញុំក៏ភ័យខ្លាចពុកសំលាប់ ពុទ្ធោរអើយហេតុអ្វី ក៏នៅមានតិរិឆ្ឆានច្រើនម្លេះ!!” ។

យ៉ាងណាមិញហេតុការណ៍នេះ មិនត្រូវបានបញ្ជាក់ពីទីកន្លែង កើតហេតុ និងលំអិតអំពីស្ថានភាពកុមារី រងគ្រោះ ដែលត្រូវឪពុក តែងតែបំពានផ្លូវភេទមកលើខ្លួន ទៅជាយ៉ាងណានោះទេ ដោយឡែក ក៏មិនមានបញ្ជាក់ពី ចំណាត់ការរបស់កម្លាំងមានសមត្ថកិច្ច ចំពោះជនតិរិច្ឆាន ជាឪពុកយ៉ាងណានោះដែរ៕

អត្ថបទដែលជាប់ទាក់ទង