ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចណ៍ដាក់ចេញកូនសៀវភៅ “ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ស្អាត (Green Passport) ”

118

ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រោមកិច្ចសហការគាំទ្រជាមួយក្រសួងបរិស្ថាន ក្រសួងសុខាភិបាល សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមភោជនីយដ្ឋានកម្ពុជា បានដាក់ចេញនូវចលនាប្រឡងប្រណាំងភោជនីយដ្ឋានស្អាតអាហារដ្ឋានទេសចរណ៍ស្អាតលើកទី១ ហើយកូនសៀវភៅយុទ្ធនាការ “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត (Green Passport) ” អនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូប ជាមន្ត្រីរាជការ ជាយុវជន កម្មករ កម្មាការនី នយោជិត នយោជក់ និងប្រជាពលរដ្ឋគ្រប់រដ្ឋអាចចុះឈ្មោះដោយសេរីស្នើសុំកូនសៀវភោដោយគ្រាន់តែចុះតាមប្រព័ន្ធអនឡាញ ។ ជាងនេះទៅទៀត កូនសៀវភៅអនុញ្ញាតឱ្យម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចចុះហត្ថលេខាលើកូនសៀវភៅនេះ មានន័យថាពួកគាត់បានប្តេជ្ញាអនុវត្តក្រមប្រតិបត្តិសម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត ដោយប្រឆាំងដាច់ខាត ចំពោះការបោះសំរាមដោយគ្មានការទទួលខុសត្រូវក្នុងទីតាំង ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍របស់អ្នក។ ប្រការនេះ ក៏ឆ្លុះបញ្ចាំងនូវឆន្ទះរបស់លោកអ្នក ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលចំនួន ០៣ នៃយុទ្ធនាការ “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត”ដូចខាងក្រោម៖
1. ចូលរួមកុំឲ្យមានសំរាមក្រដាសនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
2. ចូលរួមបញ្ជ្រាបការយល់ដឹងអំពីក្រមប្រតិបត្តិសម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត
3. ចូលរួមដោះស្រាយបញ្ហាអនាម័យនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
ដូច្នេះរាល់ការចូលពិសាអាហារតាមភោជនីយដ្ឋាន អាហារដ្ឋានអាចប្រើប្រាស់កូនសៀវភៅក្នុងវាយតម្លៃភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ដែលស្អាត៖
ទី១.គ្មានសម្រាមក្រោមតុ និងទី២.បង្គន់អនាម័យស្អាត និងអាចស្នើសុំវាយត្រាពីភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍តែម្តង ។
ក្រសួងទេសចណ៍សង្ឃឹមយ៉ាងមុតមាំថា៖ ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមចលនាប្រឡងប្រណាំងខាងលើដើម្បី “កម្ពុជាស្អាត និងបៃតង”។

អត្ថបទដែលជាប់ទាក់ទង