ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ឆក់​ទ្រព្យសម្បត្តិ​ ៣​ ករណី​

446

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១១​និង​៤៥​នាទី​ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ ស្រាវជ្រាវ​ឃាត់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង​ បាន​ជនសង្ស័យ​២​នាក់​ នៅ​ចំណុច​ផ្ទះសំណាក់​ដា​លី​ បន្ទប់​លេខ​៣​ ផ្លូវ​បេតុង​ ភូមិ​ជ្រោយ​បា​សាក់​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទ្រព្យសម្បត្តិ​)​ ចំនួន​ ៣​ ករណី​ និង​ចាប់​យក​វត្ថុ​តាង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ បញ្ជូន​មក​កាន់​ការិយាល័យ​ដើម្បី​ធ្វើការ​សាកសួរ​ ។​
​ករណី​ទី​១​ ៖​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​ VIVO​ ពណ៌​ខ្មៅ​ ស៊ី​មកា​ត​លេខ​ ០៩៦​ ៨​ ៧១៧​ ៩៦២​ )​ នៅ​ចំណុច​ផ្លូវ​លេខ​៦៣​កែង​ផ្លូវ​លេខ​២៩៤​ ក្រុម​ទី​៤២​ ភូមិ​ទី​៦​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ២០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​១៦​និង​ ១៥​នាទី​ ។​
​ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ រ៉ា​នី​ ភេទ​ ស្រី​ អាយុ​ ២៥​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ អ្នក​ទទួលភ្ញៀវ​
​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវ​បេតុង​ ភូមិ​គោក​ឃ្លាង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​
​សម្ភារៈ​បាត់បង់​ ៖​ ទូរ​សព្ទ័​ដៃ​ម៉ាក​ VIVO​ ពណ៌​ ខ្មៅ​ ស៊ី​មកា​ត​លេខ​ ០៩៦​ ៨​ ៧១៧​ ៩៦២​ ។​
​ករណី​ទី​២​ ៖​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរ​សព្ទ័​ដៃ​)​ នៅ​ចំណុច​ម្តុំ​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​អប្សរា​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​មិន​ចាំ​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​១៥​និង​០០​នាទី​ ។​

​ករណី​ទី​៣​ ៖​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង​)​ នៅ​ចំណុច​ម្តុំ​ ផ្សា​របឹង​កេងកង​ សង្កាត់​ បឹង​កេងកង​ទី​១​ ខណ្ឌ​ ចំការមន​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​មិន​ចាំ​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​ប្រហែល​ ១៦​ និង​ ០០​ នាទី​ ។​

​ជនសង្ស័យ​ឃាត់ខ្លួន​បាន​
១-​ឈ្មោះ​ ស៊ុន​ ហេង​ ភេទ​ ប្រុស​ អាយុ​ ១៧​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ -​មុខរបរ​ មិន​ពិតប្រាកដ​,​ -​ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវលំ​ ភូមិ​ឬ​ស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​
​ ២-​ឈ្មោះ​ លី​ ពិសិដ្ឋ​ ភេទ​ ប្រុស​ អាយុ​ ១៧​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​,​ -​មុខរបរ​ រត់​តុ​ការ​,​ -​ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវលំ​ សង្កាត់​បឹង​ទំពុន​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​
​វត្ថុ​តាង​ចាប់​យក​ ៖​ ម៉ាក​ហុងដា​សេ​ ១២៥​ ពណ៌​ ក្រហម​ សេរី​ឆ្នាំ​២០១៨​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៥២២៧២៥៤​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១GY​ ៥៩៨៣​ ចាប់​យក​ពី​ឈ្មោះ​ ស៊ុន​ ហេង​,​ មួក​ក្រណាត់​ប៉ូ​ឡូ​ ពណ៌​ក្រណាត់​ ចំនួន​ ១​ ចាប់​យក​ពី​ឈ្មោះ​ លី​ ពិសិដ្ឋ​ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ និង​ វត្ថុ​តាង​ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង